មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចោរឆក់កាបូបពីរនាក់ត្រូវម្ចាស់ដេញតាមបណ្តាលអោយជិះម៉ូតូទៅបុកបារ៉ាសកាំកូស៊ីធី ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ភ្នំពេញ៖ ប្ដីប្រពន្ធពីរនាក់ ទើបតែចេញ មកពីហូបអាហារនៅកោះពេជ្យ ហើយបាន ជិះម៉ូតូបំរុងត្រឡប់ទៅផ្ទះវិញ ត្រូវចោរមាន គ្នាពីរនាក់ ធ្វើសកម្មភាព ឆក់កាបូបមិនបាន សំរេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ នឹង ១០ នាទីយប់ ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៦ ត្រង់ចំណុចមុខវិទ្យាល័យ សន្ធរម៉ុក ស្ថិតក្នុងសង្កាត់ ទឹកល្អក់ ១ ខណ្ឌទួលគោក ជនរងគ្រោះជាប្ដីមានឈ្មោះ វ៉ាន់ ណេង អាយុ ៣០ ឆ្នាំ មុខរបរ ជាងទូរសព្ទ័ ស្នាក់នៅផ្ទះជួលនៅម្ដុំទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានប្រពន្ធឈ្មោះ រឿន វ៉ាន់នី អាយុ ២២ ឆ្នាំ មុខរបរកម្មការនី រោងចក្រ ជិះម៉ូូតូម៉ាកស្មាសវី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BP-8404 រីឯជនសង្ស័យទាំងពីរ មានឈ្មោះ តុប លិ អាយុ ២១ឆ្នាំ  មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្សារដេរប៉ូ ១ ខណ្ឌទួលគោក ជាអ្នកឌុប ម្នាក់ទៀតឈ្មោះ លក្ខណ៍ ឆ្នាំ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាជនដៃ ដល់ជិះ ពីក្រោយជិះម៉ូតូម៉ាកនិច ពណ៌ស គ្មានស្លាកលេខ។
តាមប្រភព័ត៌មាន ពីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់ពីរនាក់ប្ដីប្រពន្ធ ទើបតែចេញមកពី ញុាំអី នៅម្ដុំកោះពេជ្រ ហើយបានជិះ ម៉ូតូបំណងត្រឡប់មកផ្ទះវិញ លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ពីរនាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូបបានសំរេច តែភ្លាមៗនោះ ជនរងគ្រោះបានជិះម៉ូតូដេញ តាមម៉ូតូជនសង្ស័យពីក្រោយ និងបាន ស្រែកចោរៗរហូតចូលដល់ក្នុងផ្លូវបូរីកាំកូសុីធីដោយសារតែឃើញជនរងគ្រោះដេញ ជនសង្ស័យពីក្រោយហើយស្រែកដូចនោះទៀត ទើបសន្តិសុខបូរីកាំកូសុីធី បានដាក់បារាស់ កាក់ពីមុខធ្វើអោយជនសង្ស័យបានជិះម៉ូតូបកក្រោយ បំរុងចេញទៅផ្លូវខាងក្រៅវិញ ពេលនោះសន្តិសុខដែលយាមកាមនៅចំណុចផ្លូវខាងក្រៅ បានទំលាក់បារាស់ម្ដងទៀត បំណងឃាត់ជនសង្ស័យតែដោយជនសង្ស័យម្នាក់ ដែលជិះពីក្រោយអោនមិនផុត ក៏ត្រូវបោកក្បាលនឹងបារាស់ដួលខ្ទាតចេញ ពីបារាស់ក្នុងបូរីកាំកូសុីធីប្រមាណ ៣០ ម៉ែត្រ បែកខួរស្លាប់នៅនឹងកន្លែង ហើយចំណែក ម្នាក់ទៀត បានជិះម៉ូតូបំណង ឡើងទៅផ្លូវ ម្ដុំអង់តែនទួលគោក តែពេលដល់ចំណុច រង្វង់មូលកាំកូសុីធីមានការដ្ឋានដាក់លូនៅទីនោះ ហើយដោយទ័លច្រក ជនសង្ស័យម្នាក់ នោះបានផ្ដួលម៉ូតូចោល ហើយរត់ចូលក្នុង ផ្សារជ័យជំនះ បំណងគេចខ្លួនតែត្រូវបាន ប្រជាជន និងកម្មករការដ្ឋានខាងលើ បានដេញតាមទាន់ហើយឃាត់ខ្លួនបាន ក៏ស្វាគមន៍ម្នាក់មួយដៃសន្លប់ឈឹងនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ ត្រូវបានរថយន្តសង្គ្រោះ បន្ទាន់ របស់មន្ទីរពេទ្យកាល់ម៉ែត្របញ្ជូន ទៅកាន់មន្ទីរពេទ្យព្រះកុសមៈដើម្បីព្យាបាលដោយឡែកម្នាក់ទៀត ដែលជាបក្សពួកត្រូវ បានស្លាប់នៅនឹងកន្លែងកើតហេតុហើយត្រូវបានដឹកសពយកទៅ បូជានៅ វត្តសំបួមាស ចំណែកឯជនរងគ្រោះវិញត្រូវបានសមត្ថកិច្ចយកមកដាក់ពាក្យបណ្ដឹងនៅអធិកាដ្ឋាន ខណ្ឌទួលគោក ហើយកាបូបស្ពាយ ចំហៀងរបស់ជនរងគ្រោះដែលមានទូរសព្ទ័ដៃមួយគ្រឿង និងលុយមួយចំនួនតូចនោះ ត្រូវបានប្រគល់អោយម្ចាស់ដើមវិញ ។ ស៊ីន កុសល

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ចោរឆក់កាបូបពីរនាក់ត្រូវម្ចាស់ដេញតាមបណ្តាលអោយជិះម៉ូតូទៅបុកបារ៉ាសកាំកូស៊ីធី ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ចោរឆក់កាបូបពីរនាក់ត្រូវម្ចាស់ដេញតាមបណ្តាលអោយជិះម៉ូតូទៅបុកបារ៉ាសកាំកូស៊ីធី ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:22:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.