មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូគេចពីរថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសបាក់ជើងឆ្វេង


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ៖  បុរសម្នាក់បើកម៉ូតូ លឿនដូចហោះគេចពីរថយន្ត រួចជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងខាងឆ្វេង ហើយលើកម៉ូតូបើក រត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ៧ នឹង ៤០ នាទីយប់ ថ្ងៃ ៥ ខែ កក្ដដា ឆ្នាំ ២០១៦  តាមបណ្ដោយផ្លូវ លំ នៅត្រង់ចំណុចមុខហាងកាត់សក់ Update Style ស្ថិតនៅក្នុងភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង
ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-3558 ទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតៗ ខណៈពេលមកដល់ចំណុច
ខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ដែលគេមិនបានចាំម៉ាកជិះគ្នាពីរនាក់ ទិសដៅពីកើតទៅលិច ហើយបានវ៉ារថយន្ត នៅពីមុខមួយគ្រឿងមិនផុត ក៏ជ្រុលទៅបុក ម៉ូតូនៅផ្លូវម្ខាងទៀតបណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងខាងឆ្វេង។
ក្រោយកើតហេតុ បុរសរងគ្រោះត្រូវបានដឹក បញ្ជូនយកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ហើយម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ចរាចរណ៍ជើងគោក ខណ្ឌពោរធិ៍សែនជ័យ រងចាំក្រុមគ្រួសាមកទទួលទៅវិញ។ ថូ ផល្លី

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បើកម៉ូតូគេចពីរថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសបាក់ជើងឆ្វេង បើកម៉ូតូគេចពីរថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសបាក់ជើងឆ្វេង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:45:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.