មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកបង្កាន់ដៃស្ពានដាច់ចង្កូតទៅមុខលែងរួច


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តធុនធំដឹកឥវ៉ានពេញ ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្ដាលអោយខ្ទេចចំហៀងមុខខាងស្ដាំ និងដាច់បូមចង្កូតហូរប្រេងពេញដីទៅមុខលែងរួច ម្ចាស់រថយន្តរងរបួសស្រាល។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលា ម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ៦ ខែ កក្ដដា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវ ២១៧ ត្រង់ចំណុច ស្ពានដើមជ្រៃ ស្ថិតក្នុងភូមិបាគូរ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
ម្ចាស់រថយន្តមានឈ្មោះ អែម បញ្ញា អាយុ ៣១ ឆ្នាំ មុខរបរ បើករថយន្ត ស្នាក់នៅសង្កាត់ បឹងកក់ ១ ខណ្ឌទួលគោក មានស្រុកកំណើត នៅភូមិស្លា ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តមួយគ្រឿង ម៉ាក FUSO ក្បាលខៀវ ឆ្នូតក្រហម ពាក់ស្លាកលេខ តាកែវ 3A-0517 ទិសដៅពីជើងទៅត្បូង ដឹកឥវ៉ាន់ពេញ ពីភ្នំពេញ យកទៅតាកែវ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុករះបង្កាន់ដៃស្ពាន បណ្ដាលអោយរថយន្តខ្ទេចមុខខាងស្ដាំ បែកប្រអប់ដៃចង្កួតហូរប្រេងពេញផ្លូវទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ច ខណ្ឌដង្កោរ បានចុះមកដល់បានធ្វើការវាស់វែង យករថយន្តទៅ រក្សាទុកនៅ ចរាចរណ៍ ខណ្ឌដង្កោរ រងចាំអោយម្ចាស់ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ។ ស៊ីន កុសល
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ស្រវឹងស្រាបើករថយន្តបុកបង្កាន់ដៃស្ពានដាច់ចង្កូតទៅមុខលែងរួច ស្រវឹងស្រាបើករថយន្តបុកបង្កាន់ដៃស្ពានដាច់ចង្កូតទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 4:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.