មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

លោក កែមឡី ត្រូវបានឃាតករបាញ់ ២គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអនោចអធម


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាល ចាប់ខ្លួនភ្លាមៗ  បន្ទាប់ពីការបាញ់សម្លាប់លោក កែម ឡី  ដោយសារតែឃើញអាវប្រឡាក់ឈាម ហើយជនសង្ស័យបានសារភាពថា មូលហេតុគឺលោក កែម ឡី ជំពាក់លុយ ៣០០០ ដុល្លារមិនសង។
ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាល ពីវេលាម៉ោង ៨ នឹង ៥៥ នាទីព្រឹក ថ្ងៃទី ១០ ខែ កក្ដដា ឆ្នាំ ២០១៦ នៅចំណុចស្តារម៉ាត ការ៉ាស់សាំងកាល់តិច ស្តុបបូកគោ តាម បណ្ដោយផ្លូវព្រះមន្នីវង្ស កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះលោកបណ្ឌិត កែម ឡី មានអាយុ ៤៦ ឆ្នាំ មុខរបរប្រធាន អង្គការអភិវឌ្ឍន៍ សង្គម មានទីលំនៅផ្ទះលេខ ៨Eo ផ្លូវ ៣៩២ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន ត្រូវបានជនសង្ស័យជាឃាតករ បាញ់ប្រហា ចំនួន ២ គ្រាប់ ចំក្បាល ១ គ្រាប់ និងដើមដៃ១គ្រាប់ មានប្រពន្ឋឈ្មោះ ប៉ូរចនា អាយុ ៣៦ ឆ្នាំមាន ៥ នាក់ ទាំងនៅក្នុងផ្ទៃ។
ជនសង្ស័យជាឃាតករបន្ទាប់ពីបានបាញ់ប្រហា ទៅលើលោកបណ្ឌិត កែម ឡី ហើយនោះ ក៏បានរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋស្រែកឆោឡោ ពេលនោះ ត្រូវកម្លាំងសមត្ថកិច្ច ដេញតាមពីក្រោយ និងបានផ្ទុះអាវុធចំនួន ២ គ្រាប់ ដើម្បីរារាំង ដំណើរជនល្មើស ហើយចាប់ខ្លួនបាននៅផ្លូវសុធារស ក្បែវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងដកហូតបានអាវុធ ខ្លី១ដើមម៉ាក Glock
ជនសង្ស័យសារភាពថាខ្លួនឈ្មោះ ជួប សម្លាប់ អាយុ ៣៨ ឆ្នាំ មុខរបរ ជាជាងបាញ់ថ្នាំ នៅខេត្តស្រះកែវ ប្រទេសថៃ។
បច្ចុប្បន្នជនសង្ស័យជាឃាតករ កំពុងធ្វើការ
សាកសួរ និងឃុំខ្លួន នៅស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ចួនខ្លួនទៅតុលាកាតាមនិតិវិធីច្បាប់៕ កូននាគឆ្លងដែន

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ
ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
លោក កែមឡី ត្រូវបានឃាតករបាញ់ ២គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអនោចអធម លោក កែមឡី ត្រូវបានឃាតករបាញ់ ២គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអនោចអធម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.