មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តក្រឡុកស៊ីម៉ងត៍កិនម៉ូតូ តែម្ចាស់រងរបួសស្រាល


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹក សុីម៉ងត៍ មួយគ្រឿង ជាន់ហ្វ្រាំងមិនទាន់ បានជ្រុល ទៅកិនចំម៉ូតូ បត់ឆ្លងផ្លូវមិនប្រយ័ត្ន មិនបាន មើលរថយន្តក្រឡុកសុីម៉ង់មកពីមុខ បណ្ដាល អោយម្ចាស់ម៉ូតូខ្ទាតទៅនៅក្រោមរថយន្តតែជាមហាសំណាងដែលម្ចាស់ម៉ូតូទទួលរងរបួសស្រាល។
ហេតុការណ៍ដ៍កម្រមួយនេះ បានកើតឡើង កាលពីវេលាម៉ោង ២២ នឹង ៣០ នាទីយប់ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៦ ត្រង់ចំណុច មុខសណ្ឋាគារឡឺប្រេសុីដង់ តាមបណ្ដោយ ផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ២ ខណ្ឌទួលគោក។
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកបេតុងលាយស្រេច របស់ក្រុមហ៊ុន សញ្ញាក្រពើ ពាក់ស្លាកលេខ ភ្នំពេញ 5A-1228 បើកបរក្នុងទិសដៅ ពីលិចទៅកើត បំណងយកបេតុងយកទៅ ចាក់ក្នុងការដ្ឋាននៅជិតព្រះបរមរាជវាំង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FL-2869 បើកបរក្នុងទិសដៅពីកើតទៅលិច ដោយបុរសម្នាក់ បំណងបត់ឆ្វេងឆ្លងផ្លូវ មិនបានមើលរថយន្តខាងលើ ដែលបើកបរ ផ្លូវត្រង់បណ្ដាលអោយរថយន្តចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅកិនម៉ូតូចំកង់មុខ បណ្ដាល អោយម្ចាស់ម៉ូតូខ្ទាតចូលទៅក្រោមរថយន្ត តែជាសំណាងល្អរងរបួសស្រាលដាច់ចុង កន្ទុយភ្នែកខាងឆ្វេងតែប៉ុណ្ណោះ។

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
តែបើតាមប្រភពផ្សេងទៀតពីអ្នកលក់នៅ កែងផ្លូវជិតកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត និងម៉ូតូ ជិះក្នុងទិសដៅផ្ទុយគ្នា លុះមកដល់ចំណុច កើតហេតុគេឃើញរថយន្តបំណងឆ្លងផ្លូវទៅខាងឆ្វេង ហើយបើកលឿនពេក ក៏ជ្រុលទៅ បុកម៉ូតូខាងលើដែលកំពុងតែជិះតាមផ្លួវ ធម្មតា។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបាន មិត្តភក្ដិរបស់ខ្លួនដឹកទៅកាន់គ្លីនិកឯកជន ដែលនៅជិតនោះ ហើយរថយន្តនិងម៉ូតូ ត្រូវបានជំនាញចរាចរណ៍ក្រុង អូសយកទៅ រក្សាទុកនៅស្នងការចរាចរណ៍រាជធានីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ស៊ីន កុសល
បើករថយន្តក្រឡុកស៊ីម៉ងត៍កិនម៉ូតូ តែម្ចាស់រងរបួសស្រាល បើករថយន្តក្រឡុកស៊ីម៉ងត៍កិនម៉ូតូ តែម្ចាស់រងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:18:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.