មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឈប់ម៉ូតូហៅម៉ូយត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់ និងស្រាលទាំងសងខាង

(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
រាជធានីភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿន ពេក ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកអ្នករត់ ម៉ូតូឌុបកំពុងឈប់ស្របគ្នាហៅម៉ូយចំពីក្រោយពេញទំហឹងបណ្ដាលបោកនិងថ្នល់រងរបួសធ្ងន់និងស្រាលទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ២០ នាទីយប់ ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវវេងស្រេង ទិសដៅពី កើតទៅលិច ត្រង់ចំណុចជិតការ៉ាសសាំង តូតាល់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ក.3131ភ.ព1 ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាង លឿន ខណៈមកដល់ចំណុចកើតហេតុ ខាងលើ បានជ្រុលទៅបុកម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1D-4734 ដែលកំពុង ឈប់ហៅម៉ូយចំពីក្រោយពេញទំហឹងបណ្ដាលឲ្យបោកទៅនឹងថ្នល់រងរបួសខាងម៉ូតូគុប ដែលបុកគេបាក់ជើងខាងស្ដាំសន្លប់ស្តូកស្ដឹង និងខាងម៉ូតូវីវ៉ារងរបួសស្រាល ត្រូវបាន អ្នកស្រុកទាក់ទងហៅរថយន្តមន្ទីរពេទ្យ ឯកជនមកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូឌុបបានឃើញខាងម៉ូតូគុបបាក់ជើងហើយ បានគេចខ្លួនបាត់តែម្ដង។

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ខានមកដល់ បានធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យរងចាំធ្វើការដោះស្រាយជាក្រោយ។ ស៊ីន កុសល
ឈប់ម៉ូតូហៅម៉ូយត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់ និងស្រាលទាំងសងខាង ឈប់ម៉ូតូហៅម៉ូយត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់ និងស្រាលទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.