មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អភិបាលខណ្ឌឬស្សីកែវ ចុះបង្ក្រាបទូរហ្គែមបានជាបន្តបន្ទាប់


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាល ខណ្ឌឫស្សីកែវ កម្ទេចទូរហ្គ្រេមចោល មួយចំនួនធំ និងបង្ហាញពីរបាយការណ៍ បូកសរុប ដែលបង្ក្រាបបាននាពេលកន្លងមក បន្ទាប់ពីបង្ក្រាបបានរយៈពេលកន្លងមក ដើម្បីព្រមានដល់អ្នកដែលកំពុងត្រៀមលបលួចបើក ក៏ដូចជាព្រមានដល់ម្ចាស់ទីតាំង ផ្សេងៗទៀតដែលកំពុងលួចបើកល្បែងហ្គ្រេមបាញ់ត្រី នៅក្នុងភូមិសាស្ត្រ ខណ្ឌឫស្សីកែវ ត្រូវផ្អាកបញ្ឈប់ជាបន្ទាន់ ។
ក្នុងការកម្ទេចទូរហ្គ្រេមរបស់អាជ្ញាធរខណ្ឌឫស្សីកែវ ត្រូវបាន ធ្វើឡើងនៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចច្រាំងទន្លេ តាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានការចូលរួម ពីអភិបាល ជា ពិសី និង អភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ ព្រមទាំងចូលរួមពីលោក ទៀង ច័ន្ធសារ អធិការនគរបាល ខណ្ឌឫស្សីកែវ ចៅសង្កាត់ មេប៉ុស្ដិ៍ទាំង ៦ និងប្រជាការពារក្នុងខណ្ឌ ក្រុមយុវជន ស.ស.យ.ក និង អ.ម.ត សិស្សានុសិស្ស ក្រុមកាយរិទ្ធិនៃវិទ្យាល័យឫស្សីកែវ សរុបប្រមាណជាជិត ២០០ នាក់ផងដែរ ។
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
នាឱកាសនោះ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ ឫស្សីកែវ បានបង្ហាញ នូវរបាយការណ៍បូកសរុបដែលកម្លាំង នគរបាលមូលដ្ឋានបានបើកកិច្ចសហប្រតិបត្តិការបង្ក្រាបល្បែងនាពេលកន្លងមក ដូចជាល្បែងប្រភេទ ហ្គ្រែមបាញ់ត្រី បង្ក្រាបបាន ២១ ករណី កន្ទុយលេខ ៣២ ករណី អាប៉ោង ៦ ករណី ចាក់បាល់ ៤ ករណី ជល់មាន់ ៤ ករណី និងល្បែងគ្រាប់ឡុកឡាក់ គ្រាប់អំពិល ២ ករណី ព្រមទាំងស្ទូចប្រេង កូឡា ៦ ករណី។ ជាមួយគ្នានោះ លោក ជា ពិសី អភិបាលនៃគណៈអភិបាល ខណ្ឌឫស្សីកែវ បានថ្លែងថា ដើម្បីព្រមានដល់ បុគ្គលដែលត្រៀ មបើកល្បែង ក៏ដូចជាម្ចាស់ ទីតាំងដែលកំពុងបន្តសកម្មភាពលបលួច បើកល្បែងគ្រប់ប្រភេទជាហ្គ្រេមបាញ់ត្រីក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ត្រូវផ្អាកបញ្ឈប់ ជាបន្ទាន់ បើមិនដូច្នេះទេក្រោយអាជ្ញាធរ មូលដ្ឋានរកឃើញ និងចាត់វិធានការរដ្ឋបាល ដើម្បីបង្ក្រាបឲ្យខាងតែបានគឺដើម្បីអនុវត្តន៍ឲ្យបាននូវគោលនយោបាយភូមិសង្កាត់មានសុវត្ថភាពទាំង ៩ ចំណុច របស់ប្រមុខ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងតម្រូវ ការចាំបាច់របស់ប្រជាជនក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវ ទាំងមូល លើបញ្ហាសន្តិសុខ សុវត្ថភាពផ្សេងៗដែលអាចប្រឈមនិងបទល្មើសកើតមានឡើង ក៏ព្រោះតែល្បែងស៊ីសង ទាំងនេះឯង ។

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
លោក ជា ពិសី បានបន្តថា ដើម្បីពង្រឹង បន្ថែមលើបញ្ហាសន្តិសុខសុវត្ថភាពជូនប្រជាជន និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់ អាវុធក្នុងមូលដ្ឋាន លោកបានប្រគល់នូវ ថវិកា ចំនួន ៤ លានរៀល ជូនដល់លោក  ទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌឫស្សីកែវ ផងដែរ។ ស៊ីន កុសល
អភិបាលខណ្ឌឬស្សីកែវ ចុះបង្ក្រាបទូរហ្គែមបានជាបន្តបន្ទាប់ អភិបាលខណ្ឌឬស្សីកែវ ចុះបង្ក្រាបទូរហ្គែមបានជាបន្តបន្ទាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.