មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចោរឆក់កាបូបពីនារីម្នាក់ មិនបានសម្រេច ដួលរងរបួសស្រាល

រាជធាីភ្នពេញ៖ ​​​​​​​​​​​​​នារីរូបស្រស់ម្នាក់ ត្រូវបាន ជនសង្ស័យ ឆក់យកការបូបពីលេីស្មា ទាំងកណ្ដាលថ្ងៃត្រង់មិនបានសំរេច ដួលម៉ូតូរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ នឹង ២៧ នាទីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៦ តាមបណ្ដោយផ្លូវលេខ ១០៨៦ ស្ថិតក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រង់ចំណុចទល់មុខហាងលក់អាគុយ យីហោហេងហាក់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីរូបស្រស់ម្នាក់ ជិះម៉ូតូមួយ គ្រឿង ម៉ាកឃ្លិច ពណ៌ក្រហាម ពាក់ស្លាកលេខ ភ្នំពេញ 1 CT-6687 ជិះតែម្នាក់ឯង តាមបណ្ដោយផ្លូវលេខ ១០៨៦ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ ចំណុចខាងលើ ស្រាតែមានជនសង្ស័យ បួននាក់ ជិះម៉ូតូពីរគ្រឿងម៉ាកនិច ពណ៌សរ តែមិនបានចាំស្លាកលេខ បានឆក់យកកាបូប ពីនារីរងគ្រោះតែមិនបានសំរេចបណ្ដាលឲ្យ ដួលម៉ូតូអូសទៅនឹងថ្នល់រងរបួសដៃនឹងជើងស្រាល ភ្លាម"នោះជនសង្ស័យ បានជិះគេច ទៅបាត់ស្រមោល ខណៈពេលកំពង់ កើតហេតុនោះពំុមានសមត្ថកិច្ចណាម្នាក់ដឹងនោះទេ។

ក្រោយពីបានកើតហេតុនារីរងរងគ្រោះបានឡើងជិះម៉ូតូត្រឡប់បកក្រោយទៅផ្ទះវិញបាត់ទៅ។ ថូ ផល្លី

ចោរឆក់កាបូបពីនារីម្នាក់ មិនបានសម្រេច ដួលរងរបួសស្រាល ចោរឆក់កាបូបពីនារីម្នាក់ មិនបានសម្រេច ដួលរងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 11:11:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.