មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ Zoomer X ទៅបាត់ដោយសុវត្ថិភាព


ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ IOS

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Andrio
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាធានីភ្នំពេញ៖ យុវជនប្រុសស្រី ២នាក់​ បានជិះម៉ូតូ ២គ្រឿង ផ្សេងគ្នា​ មកពីញុាំអី នៅ​ម្ដុំផ្សារទួលគោក រួចហើយជិះ ត្រឡប់ទៅផ្ទះវិញ លុះពេលជិះជិតដល់ផ្លូវ បត់ចូល ក៏ត្រូវបានជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿង តាមមកពីក្រោយ ហើយធ្វើសកម្មភាពដកកាំភ្លើងខ្លី វាយក្បាល ជនរងគ្រោះ និងគំរាមបាញ់ រួចយកម៉ូតូ ១គ្រឿង និងទូរស័ព្ទដៃ បានសម្រេច​ដោយ សុវត្ថិភាព បណ្ដាលឲ្យជនរងគ្រោះ បែកក្បាលហូរឈាមរងរបួសស្រាល។​
ហេតុការណ៍ករណីប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១ នឹង ២០ នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៤​ ខែ តុលា​ ឆ្នាំ ២០១៦​ នៅចំណុចផ្លូវបេតុង មួយកន្លែង​ ស្ថិតក្នុងភូមិព្រែកទាល់​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។
ជនរងគ្រោះប្រុសស្រី ២ នាក់ខាងលើ​ ទី១ មានឈ្មោះ តូ ស្រីម៉ុច ភេទ ស្រី អាយុ ២៤ ឆ្នាំ
មុខរបររៀនកាត់ដេរ ជិះម៉ូតូម៉ាក ZOOMER X ពាក់ស្លាកលេខ ភ្នំពេញ ​1DE-5115 ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Andrio
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
ទី២ មានឈ្មោះ អឹុម សេងងួន ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរលក់អីវ៉ាន់ ស្នាក់នៅ ម្ដុំទួលគោក ជិះម៉ូតូម៉ាកធូដេ​ ពណ៌ក្រហម​ ពាក់ស្លាកលេខ ភ្នំពេញ​ 1FM-1948​ ​ ។
តាមសម្ដីជនរងគ្រោះប្រុសស្រី ២ នាក់ ខាងលើ បានប្រាប់ឲ្យដឹងថា​ នៅមុនពេល កើតហេតុគឺ​ ពួកគាត់ទាំងពីរនាក់ បានជិះម៉ូតូ ២គ្រឿង ផ្សេងគ្នា​ ដោយមកពីញុាំអីនៅម្ដុំ ផ្សារទួលគោក​ រួចមក​ពួកគេក៏នាំគ្នាត្រឡប់ មកផ្ទះវិញ​ នៅម្ដុំកន្លែងកើតហេតុខាងលើ​ ដោយជិះជិតដល់ផ្លូវបត់ចូលផ្ទះ ក៏ត្រូវបាន ជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក CPX​ មិនចាំស្លាកលេខ​ បានឌុបគ្នាមកតាម ក្រោយ​ រួចកៀរឲ្យឈប់ និងដកកាំភ្លើងខ្លី វាយក្បាលជនរងគ្រោះ​បណ្ដាលឲ្យបែកក្បាលហូរឈាម​ និងប្លន់យកម៉ូតូ ZOOMER​ X​ បានសម្រេចទៅបាត់។
ក្រោយកើតហេតុ ជនរងគ្រោះបានមក ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាល ស្ទឹងមានជ័យ ដើម្បីស្វែងរកចាប់ខ្លួន ជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល



ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ Zoomer X ទៅបាត់ដោយសុវត្ថិភាព ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ Zoomer X ទៅបាត់ដោយសុវត្ថិភាព Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:26:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.