មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កាប់ប្លន់យកម៉ូតូ Zoomer X ទៅបាត់ដោយសុវត្ថិភាព


ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Andrio
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្នំពេញ: យុវជនពីរនាក់ចេញពីក្លិបទៅលេងផ្ទះបង ត្រូវជនសង្ស័យមានគ្នាពីរនាក់គប់ដុំថ្ម រួចដកដាវសាម៉ូរ៉ៃកាប់ប្លន់យកម៉ូតូបានសំរេចគេចខ្លួនដោយសុវត្តិភាព ជនរងគ្រោះរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ២​នឹង ១០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចមុខផ្សារទំនប់ទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះទី១ ជាម្ចាស់ម៉ូតូមានឈ្មោះ សឹម សុខរុន ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ ជាងផ្សារដែក មានស្រុកកំណើត នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពុងស្ពឺ។ ជនរងគ្រោះទី២ មានឈ្មោះ ញឹម វីរ: ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើត នៅភូមិជាមួយគ្នា។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Andrio
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
តាមប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគេ និងមិត្តបានចេញពីក្លិប នៅម្ដុំផ្សារដីហុយ ជិះមកផ្ទះបងនៅមុខផ្សារទំនប់ទួលគោក ដោយជិះម៉ូតូហ្ស៊ូម័រអិច ពណ៌ខៀវ លាយត្រួយចេក ស្លាកលេខ 1FY-0649តាមបណ្ដោយផ្លូវ ៥៩៨ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានចូលទៅឈប់ចូលលេងផ្ទះបងប្អូន ក៏ត្រូវបានជនសង្ស័យជាច្រើននាក់ គប់នឹងដុំថ្ម និងដកដាវសាម៉ូរ៉ៃកាប់ប្រហារយកម៉ូតូគេចខ្លួនដោយសុវត្តិភាព ចំណែកជនរងគ្រោះ រងរបួសត្រូវចំក្បាលរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានឡើងម៉ូតូឌុបទៅ មន្ទីរពេទ្យដោយខ្លួនឯង ចំណែកជនរងគ្រោះម្នាក់ទៀត ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទួលសង្កែ ដើម្បីកំណត់មុខសញ្ញា និងឈានទៅវែកមុខជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ស៊ីន កុសល
កាប់ប្លន់យកម៉ូតូ Zoomer X ទៅបាត់ដោយសុវត្ថិភាព កាប់ប្លន់យកម៉ូតូ Zoomer X ទៅបាត់ដោយសុវត្ថិភាព Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:39:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.