ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
រាជធានីភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូនិច១ គ្រឿង ត្រូវជនសង្ស័យ មានគ្នាជិត ១០នាក់ ធ្វើសកម្មាភាពកាប់ប្លន់ម៉ូតូមិនបានសំរេច បានកាប់យកស្លាកលេខទៅបាត់។
ហេតុការណ៍នេះកើតកាលវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅចំណុច មុខសាលាជាស៊ីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនរងគ្រោះទី ១ ជាម្ចាស់ម៉ូតូមានឈ្មោះ លី គីមឆាយ អាយុ ១៥ មុខរបរ ជាសិស្ស ស្នាក់នៅសង្កាតបឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិតាំងក្រសៅ ឃុំ តាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ IOS
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ជនរងគ្រោះទី ២ ដែលត្រូវជាមិត្តភក្តិ មិនបាន ប្រាប់ឈ្មោះ នោះទេ។

តាមប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគេមានគ្នាពីរនាក់ បើកម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ លាយផ្កាឈូក ស្លាកលេខ 1DJ-0897 បើកតាមបណ្ដោយផ្លូវ ២៧១ ទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែលេចជន សង្ស័យមានគ្នា ១០នាក់ បើកម៉ូតូប្រាំ ទៅប្រាំមួយគ្រឿង មិនចាំម៉ាកមកពីក្រោយ ធ្វើសកម្មាភាពកៀរអោយដួល រួចដកដាវ បំរុងកាប់ត្រូវជនរងគ្រោះដឹងខ្លួនទាន់ បានរត់ចោលម៉ូតូរបស់ខ្លួន រួចស្រែកថាចោរៗ ធ្វើអោយជនសង្ស័យភ័យយកម៉ូតូមិនបាន ក៏កាប់យកស្លាកលេខម៉ូតូ ជិះម៉ូតូគេចខ្លួន បាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះមិនបាន មកដាក់ពាក្យបណ្តឹងនោះទេ បានហៅរុឺម៉ក ម៉ូតូ ដាក់ម៉ូតូរបស់ខ្លួនយកទៅផ្ទះ ដោយខ្លួនឯង។ ស៊ីន កុសល
កាប់ប្លន់មិនបានសម្រេច កាប់យកស្លាកលេខម៉ូតូទៅបាត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:00:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:00:00 PM
Rating:
No comments: