សមត្ថកិច្ចឃាត់ខ្លួនយុវជនពីរនាក់ ដកហូតបានគ្រឿងញៀនពីរកញ្ចប់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនយុវជនពីរនាក់ ដកហូតបានគ្រឿងញៀនពីរកញ្ចប់

រាធានីភ្នំពេញ៖  យុវជនពីរនាក់ត្រូវបាន កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈពេល ឆែកឆេរ រកឃើញថ្នាំញៀន ពីរកញ្ចប់ នៅក្នុងខ្លួន កាលពីវេលាម៉ោង ៩ នឹង ៤០ នាទីយប់ ថ្ងៃទី ១៦ ខែ វិច្ចិកា ឆ្នាំ ២០១៦ ត្រង់ចំណុចខាងមុខក្រុមហ៊ុន ហុង ថៃ យ័ន ក្រានីត ក្បែរស្ពាន ៧មករា (តោពីរចាស់) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ IOS

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមប្រភពពីសមត្ថកិច្ច បានរៀបរាប់ ប្រាប់អោយដឹងថា មុនពេលកើតហតុ ពួកគាត់ជាមួយកម្លាំងចម្រុះ រាជធានី កំពុងធ្វើការជិះល្បាត នៅចំណុចខាងលើ ដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយពេលដែលកំពុងតែធ្វើការជិះល្បាត បានប្រទះឃើញបុរសពីរនាក់ ជិះម៉ូតូ មួយគ្រឿងម៉ាកវីវ៉ា សេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-0862 ហើយមានការ សង្ស័យ បានឃាត់ដើម្បី ធ្វើការឆែកឆេរ ពេលនោះស្រាប់តែ ប្រទះឃើញកញ្ចប់ថ្នាំញៀនពីរកញ្ចប់ នៅលើខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ពីរនាក់នោះ ។
ក្រោយមកកម្លាំងសមត្ថកិច្ចក៏បានឃាត់ជនសង្ស័យខាងលើ ហើយភ្លាមៗនោះកម្លាំង ខាងលើ បាននាំខ្លួនយុវជនទាំងពីរនាក់ ទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាល ទឹកថ្លា។ បើតាមមន្ត្រីដែលប្រចាំការ នៅប៉ុស្ដិ៍បានអោយដឹងថា យុវជនទាំងពីរនាក់ ខាងលើមានឈ្មោះ ណេរ ដេត ភេទ ប្រុស អាយុ ២៣ មុខរបរ កម្មករសំណង់  ស្នាក់នៅ ផ្ទះជួលក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើត ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពងចាម ទីពីរ ឈ្មោះ ច័ន្ទ អឿងស្រ៊ុន អាយុ ២៣ មុខរបរ បើករថយន្តដឹកដី ស្រុកកំណើតជាមួយបុរសខាងលើ ។
ប្បច្ចុប្បន្នអ្នកទាំងពីរ កំពុងតែកសាង សំណុំរឿង បញ្ជូនទៅអធិការដ្ឋាន ខណ្ឌសែនសុខ រងចាំការចាត់ការតាម នីតិវិធី។ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនយុវជនពីរនាក់ ដកហូតបានគ្រឿងញៀនពីរកញ្ចប់ សមត្ថកិច្ចឃាត់ខ្លួនយុវជនពីរនាក់ ដកហូតបានគ្រឿងញៀនពីរកញ្ចប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.