ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿទៀត ពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង។
ហេតុការនេះកើតទ្បើងកាលពីវេលាម៉ោង ៩ នឹង ១០ នាទី យប់ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញនារី វ័យក្មេងម្នាក់ បើកម៉ូតូម៉ាកគុបជ្រុង ពណ៌ ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1F-2554 តាមផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FZ-1957 បើកបរដោយយុវជនម្នាក់ ស្របទិសដៅគ្នា ក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលទៅបុកម៉ូតូគុបពីក្រោយពេញទំហឹង បណ្តាលឲ្យដួលផ្ទប់ នឹងថ្នល់រងរបួស ទាំងពីរនាក់ ចំណែកម៉ូតូបង្ករងរបួសធ្ងន់ ឯម៉ូតូរងគ្រោះរងរបួសស្រាល ភ្លាមៗនោះ ជនរងគ្រោះទាំងពីរមិនបានទៅព្យាបាល នៅមន្ទីរពេទ្យនោះទេ រងចាំសាច់ញាតិ មកយកទៅព្យាបាលដោយខ្លួលឯង។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ ឲ្យភាគីទាំងសងខាង សម្រុះសំរួលគ្នាខាងម្ចាស់ម៉ូតូស្កុបពី សងទៅម្ចាស់ម៉ូតូគុបចំនួន ៥០ ដុល្លារ ដើម្បបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕ ស៊ីន កុសល
បើកម៉ូតូលឿនពេកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ខ្លួនឯង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:31:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:31:00 PM
Rating:
សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ
No comments: