ភ្នំពេញ : បុរសម្នាក់ជិះម៉ូតូម្នាក់ឯង ស្រវឹងស្រា បានរេចង្កូតជ្រុលទៅបុក គែមខឿនស្ពានអាកាសរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១ នឹង ៣០នាទីយប់ ថ្ងែទី ២២ ខែ ធ្នូ ឆ្នាំ ២០១៦ ត្រង់ចំណុចគល់ស្ពានអាកាស ៥ មករា ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ផ្សារ ដេរប៉ូ ៣ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូតែ ម្នាក់ឯង ម៉ាកស្កូពី ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ 1FC-5966 បើកតាមផ្លូវ សហពន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបើកឆ្លងកាត់ស្ពានអាកា ស្រាប់តែ រេចង្កូតទៅខាងស្ដាំ ជ្រុលទៅបុកគែមខឿន ស្ពានអាកាស ៥មករា ត្រើយខាងកើត បណ្ដាលអោយជនរងគ្រោះដួលបាក់ដៃខាងស្ដាំ និងរយះក្បាលធ្ងន់ធ្ងរហូរឈាមស្រោច ពេញថ្នល់ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជួយទាក់ទងទៅ កាន់រថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិក ឯកជន ហុង ហាក់ មកដឹកយកទៅសង្គ្រោះ ភ្លាមៗ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេរប៉ូ ៣ រងចាំម្ចាស់ម៉ូតូមកទទួល យកទៅវិញ ៕ ស៊ីន កុសល
ស្រវឹងស្រាបើកម៉ូតូបុកខឿនស្ពាន ៥មករា រងរបួសបាក់ដៃស្តាំ និងបែកក្បាលធ្ងន់ធ្ងរ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:33:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:33:00 PM
Rating:
សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ

No comments: