មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ៨នាក់ និងថ្នាំញៀន ៣កញ្ចប់តូចធំ

ភ្នំពេញ៖ នគរបាលខណ្ឌឬស្សីកែវ សហការ ជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការ ឆ្មក់ចូលបង្ក្រាបចទីតាំងជួញដូរ និងចែក ចាយគ្រឿងញៀនជាបន្តបន្ទាប់ចំនួន ០២ ទីតាំងក្បែរគ្នា និងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួន ០៨នាក់ ដកហូតថ្នាំញៀន ចំនួន ០៣កញ្ចប់តូចធំ និងឧបករណ៍ ប្រើប្រាស់មួយចំនួន កាលពីវេលាម៉ោង ២ នឹង ៣០ នាទីល្ងាច ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ ២៩៧ ផ្លូវលំក្រុមទី ៧ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យប្រុសស្រី ទាំង ០៨នាក់ ដែលឃាត់ខ្លួននោះ ទី.១ ឈ្មោះ ម៉ាត់ មេតា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ទី២.ឈ្មោះ កែវ សារ៉ាត ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅក្រុមទី ៤ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ទី.3 ឈ្មោះ ប៊ើល ស្រូពៅ ភេទ ស្រី អាយុ ១៩ មុខរបរ កម្មកររោងចក្រ ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ទី.៤ ឈ្មោះ ឡេងធឹង ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរកម្មករលីសែងត្រី ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ ទី.៥ ឈ្មោះ សាងរ៉ាវី ភេទស្រី អាយុ ៣១ ឆ្នាំ មានមុខរបរកម្មករោងចក្រ ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ទី.៦ ឈ្មោះ វាំង ទីឡង ភេទ ស្រី អាយុ ២៥ មុខរបរ ម៉ាស្សាកោសជប់ ស្នាក់នៅ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ទី.៧ ឈ្មោះ ពេញ ឌីណេង ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅសង្កាត់ ស្វាយប៉ាក ខណ្ឌឬឬស្សីកែវ ទី.៨ ឈ្មោះ វាង ស៊ីចាន់ទេ ស្រី អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការ ស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន ជាបន្តបន្ទាប់ចំនួន ០២ ទីតាំង នៅផ្ទះក្បែរគ្នា និងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ០៨នាក់ ដកហូតថ្នាំញៀន ០៣ កញ្ចប់ ឧបករណ៍ប្រើប្រាស់មួយចំនួន ហើយបាន នាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការ សាកសួរ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ០៨នាក់ ខាងលើរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការ បន្តតាមផ្លូវច្បាប់។ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ៨នាក់ និងថ្នាំញៀន ៣កញ្ចប់តូចធំ សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ៨នាក់ និងថ្នាំញៀន ៣កញ្ចប់តូចធំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.