មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើកម៉ូតូបុកខឿនផ្លូវរងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូរេពេញផ្លូវ ជ្រុលចង្កូតទៅបុក ខឿនផ្លូវ ដួលបោកនឹងថ្នល់រងរបួស រលាត់ដៃជើងស្រាល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ៣០ នាទីយប់ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅចំណុច មុខហាងសាច់អាំង (១៦៨) នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូមួយ គ្រឿង ម៉ាក វ៉េវ ពណ៌ ទឹកប៊ិច គ្មានស្លាក លេខ តាមផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ខាងលើ បានរេចង្កូតទៅបុកខឿនផ្លូវ បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសរលាត់ដៃជើងស្រាល ភ្លាមៗនោះរថយន្តសង្គ្រោះ បានមកដល់ យកជនរងគ្រោះទៅព្យាលបាល  តែជនរងគ្រោះប្រកែកមិនព្រមទៅ ហើយ រថយន្តសង្គ្រោះក៏ត្រទ្បប់ទៅវិញបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសាច់ញាតិ ជនរងគ្រោះ ឲ្យមកយកជនរងគ្រោះ ត្រទ្បប់ទៅផ្ទះវិញ៕ ស៊ីន កុសល
ស្រវឹងស្រាបើកម៉ូតូបុកខឿនផ្លូវរងរបួសស្រាល ស្រវឹងស្រាបើកម៉ូតូបុកខឿនផ្លូវរងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.