មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តទៅបុករបាំងថ្មចែកផ្លូវបាក់អស់ ៥កង់ ក្រឡាប់ទៅសង្កត់រទេះអេតចាយ ផ្ងាជើងច្រង៉ាង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តលឿនដួចហោះ ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ ៥កង់ ហើយរថយន្ត បានបន្តដំណើរទៅមុខបានប្រមាណជាង ១០ម៉ែត្រ ក៏បានក្រទ្បាប់ទៅសង្កត់ពីលើ រទេះអ្នករើសអេតចាយ ផ្ងាជើងច្រង៉ាងទៅ មុខលែងរួច សំណាងល្អមិនមានអ្នករង របួសទ្បើយ។
ហេតុការនេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ៣០ នាទីយប់ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខ វិទ្យាស្ថានជាតិ សុខភាពសាធារណៈ នៅក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ រថយន្តមួយគ្រឿងម៉ាក TOYOTO ហ្វ័ររ៉េន័រ ពណ៌ស ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-4455 បើកបរដោយបុរសម្នាក់ស្រវឹងស្រា ជោកជាំ តាមបណ្តោយ ២៨៩ ទិសដៅពីជើង ទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ ខាងលើ បានរេចង្កូតទៅបុករបាំងថ្ម ពុះចែក ទ្រូងផ្លូវពេញទំហឹង បាក់អស់ ៥កង់ ហើយរថយន្តបន្តទៅមុខបានប្រមាណ ជាង ១០ ម៉ែត្រ ក៏បានក្រទ្បាប់ទៅសង្កត់ពីលើ រទេះអេតចាយ របស់បុរសម្នាក់ដែលឈប់ បញ្ច្រាស់ទិសដៅគ្នា កំពុងតែរើសរបស់របរ អេតចាយរងការខូចខាតយ៉ាងដំណំ ហើយ រថយន្តបង្កក្រទ្បាប់ផ្ងាជើងច្រង៉ាងទៅ មុខលែងរួច រថយន្តខូតខាតយ៉ាងដំណំដូចគ្នា តែសំណាងល្អ មិនមានអ្នករងរបួសនោះទេ ឯម្ចាស់រថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្តកិច្ចមូលរដ្ឋាន បានចុះមកដល់ ក៏ទំនាក់ទំនងទៅសមត្តកិច្ច ជំនាញ​មកយករថយន្ត និងរទេះអេតចាយ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមក ដោះស្រាយទៅតាមផ្លូវច្បាប់៕ សហការី
ស្រវឹងស្រាបើករថយន្តទៅបុករបាំងថ្មចែកផ្លូវបាក់អស់ ៥កង់ ក្រឡាប់ទៅសង្កត់រទេះអេតចាយ ផ្ងាជើងច្រង៉ាង ស្រវឹងស្រាបើករថយន្តទៅបុករបាំងថ្មចែកផ្លូវបាក់អស់ ៥កង់ ក្រឡាប់ទៅសង្កត់រទេះអេតចាយ ផ្ងាជើងច្រង៉ាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:10:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.