មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី បំរើការម៉ាស្សាកោសជប់ ៧នាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីបំរើការ កោសជប់ម៉ាស្សា បង្កប់សេវាផ្លូវភេទ ០៧ នាក់ ត្រូវសមត្ថកិច្ច ខណ្ឌឫស្សីកែវ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋាបាល ឬស្សីកែវ ឆ្មក់បង្ក្រាបឆែកឆេរ ទីតាំងមួយ កន្លែងរកឃើញថ្នាំញៀន ០៣ កញ្ចប់ ស្រោមអនាម័យ និងឧប្បករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួន។
ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពី វេលាម៉ោង ៤ នឹង ២០ នាទី រសៀល ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចផ្ទះ កោសជប់ម៉ាស្សា យីហោ(527) ស្ថិតតាម បណ្តោយផ្លូវជាតិលេខ ៥ ក្រុមទី ១ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
សមត្ថកិច្ចបានឱ្យដឹងថា ទី ១.មានឈ្មោះ ជួន ស្រីពៅ អាយុ ៤១ ឆ្នាំ មុខម៉ាស្សា ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិឃ្លាំងសាំង ទី ២.មាន ឈ្មោះ ភុំ ភាព ភេទ ស្រី អាយុ ៣០ ឆ្នាំ មុខរបរ និងស្នាក់នៅដូចគ្នា ទី៣.ឈ្មោះ សោ ស៊ន់ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទី៤.ឈ្មោះ ជា សុវណ្ណ ភេទ ស្រី ២៧ ឆ្នាំ មុខរបរ ម៉ាស្សា ស្នាក់នៅផ្ទះ កើតហេតុខាងលើ ទី៥.ឈ្មោះ រី ស្រីអូន ភេទ ស្រី អាយុ ៣១ ឆ្នាំ មុខរបរ ម៉ាស្សា ស្នាក់នៅ ផ្ទះកើតហេតុ ទី៦.ឈ្មោះ អីត សីមេះ ភេទ ស្រី អាយុ ២១ ឆ្នាំ មុខម៉ាស្សា ស្នាក់នៅផ្ទះ កើតហេតុ ខាងលើ ទី៧.ឈ្មោះ សុខ វី អាយុ ៣០ ឆ្នាំ មុខរបរ ម៉ាស្សា ស្នាក់នៅភូមិឃ្លាំង សំាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានបន្តថា នៅក្នុងប្រតិបត្តិការ នេះ សមត្ថកិច្ចរឹបអូសបានវត្ថុតាងមួយចំនួន ព្រមទាំងដកហូតថ្នាំញៀនចំនួន ០៣ កញ្ចប់តូច ស្រោមអនាម័យ ១០ និង ឧប្បករណ៍ប្រើប្រាស់ គ្រឿងញៀន មួយចំនួនទៀតផង ។
បច្ចប្បន្នជនសង្ស័យប្រុសស្រីទាំង ០៧នាក់ ខាងលើ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ច ឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី បំរើការម៉ាស្សាកោសជប់ ៧នាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី បំរើការម៉ាស្សាកោសជប់ ៧នាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.