មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់រងរបួសបាក់ជើងម្ខាង ធ្ងន់ធ្ងូរ បន្ទាប់ពីទៅបុករថយន្តហាម័រ បើកបើកឆ្លងផ្លូវដោយជនជាតិម្នាក់ បានចេញពីហាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៥០នាទីយប់ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ ស្ថិតតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូស្មាករ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-2880 ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តហាម័រ ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2AH-0566 បើកដោយជនជាតិចិនម្នាក់ ចេញពីហាងចិន បានឆ្លងផ្លូវពីជើងទៅត្បូងយ៉ាងលឿនដូចគ្នា បណ្ដាលអោយម៉ូតូបុកចំកាងពាក់កណ្តាល ពេញទំហឹងបោកនឹងថ្នល់រងរបួសបាក់ជើងម្ខាង  ត្រូវបានរថយន្តមន្ទីរពេទ្យរស្មី ដឹកយកទៅ សង្គ្រោះភ្លាមៗ ចំណែកម៉ូតូរង ការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ ខណ្ឌ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សា ទុកនៅអធិការ ខណ្ឌពោធិ៍សែនជ័យ រងចាំដោះស្រាយនៅពេលក្រោយ។ ផ្កាយព្រឹក
បើករថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់ បើករថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:11:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.