មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងមិត្តស្រីម្នាក់ បើករថយន្តមិនប្រយ័ត្ន មកដល់ផ្លូវបំបែកជា ៤ ជ្រុលទៅបុកតថយន្តមួយគ្រឿងទៀត ពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង យ៉ាងដំណំ។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១២ នឹង ១០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ខាងលិចសាលារៀន សាម៉ាន ក្នុងសង្កាត់ បឹងកក់១ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមសម្តីពីសន្តិសុខដែលយាមនៅក្បែរកើតហេតុ  បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Mecerdes ពណ៌ ស ស៊េរីទំនើប មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7572 បើកបរដោយបុរសម្នាក់ រួមដំណើរនិងមិត្តស្រីម្នាក់ទៀត តាម បណ្តោយផ្លូវ ៣១៥ ក្នុងល្បឿនលឿន ទិសដៅ ពីកើតទៅលិច ខណៈមកដល់ចំណុច កើតហេតុ ផ្លូវបំបែកជា ៤ កែងនិងផ្លូវ ៥៦៦ ក៏មានរថយន្តម៉ាក Ford Ranger ពណ៌ ខ្លាញ់ក្តាម ពាក់ស្លាកលេខ ភ្នំពេញ 2AN-2852 បើកបរដោយបុរសម្នាក់ តាម បណ្តោយផ្លូវ ៥៦៦ ទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវបានពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្ត Mecerdes បុកចំក្បាលចំហៀងខាងស្តាំ ពេញទំហឹងបណ្តាលអោយរថយន្ត រេក្បាល ទៅបុកនឹងដើមឈើមួយដើមនៅមុខ ភោជនីយដ្ឋាន សួគា៌ ជាប់ទៅមុខលែងរួច ចំណែករថយន្ត Mecerdes វិលមួយជំុ បែរក្បាលត្រឡប់ក្រោយ បណ្តាលអោយ រថយន្តទាំង ២គ្រឿង ខូតខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនមានអ្នករងរបួសទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្តទាំងពីគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយ គ្នា ទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:56:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.