បើករថយន្តងោកមួយភាំងជ្រុលទៅបុកខឿនសាលា និងបង្គោល ATM បាក់អស់មួយដើម - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តងោកមួយភាំងជ្រុលទៅបុកខឿនសាលា និងបង្គោល ATM បាក់អស់មួយដើម

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបាទ្បែន ទំនងជាស្រវឹងស្រា បើកបរយ៉ាងលឿន បានងោកមួយភាំង រេចង្កូតទៅបុករះខឿន សាលារៀន និងបង្គោល ATM បាក់១ដើម រថយន្តបែកកង់ខាងមុខ រថយន្តគងលើ ខឿនទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ២ នឹង ៤០នាទីយប់ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតតាម បណ្ដោយផ្លូវ ២៧១ ត្រង់ចំណុចមុខសាលា បច្ចេកទេស ថែទាំវេជ្ជសាស្ត្រ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមម្ចាស់បានអោយដឹងថា មុនពេល កើតហេតុ រូបគាត់បាន បើករថយន្តបាទ្បែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-4121 បើកចេញពីហាងផឹកស៊ីមួយកន្លែង ពីត្បងទៅជើង គោលបំណងត្រឡប់មកផ្ទះ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ បានងោកមួុយភាំង បណ្ដាលអោយរថយន្តរេចង្កូតទៅបុករះខឿនសាលារៀន និងបង្គោល ATM ពេញទំហឹង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អ ម្ចាស់រថយន្តមិនមានរងរបួសទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះ មកដល់កន្លែងកើតហេតុ ទាក់ទងហៅជំនាញ មកធ្វើការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ ស្នងការរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយជាក្រោយ។ ស៊ីន កុសល
បើករថយន្តងោកមួយភាំងជ្រុលទៅបុកខឿនសាលា និងបង្គោល ATM បាក់អស់មួយដើម បើករថយន្តងោកមួយភាំងជ្រុលទៅបុកខឿនសាលា និងបង្គោល ATM បាក់អស់មួយដើម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

Powered by Blogger.