មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបុកម៉ូតូផ្ទប់ដើមឈើ ហោះទៅបុកឃ្លាំងលក់រថយន្ត ស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តលឿនដូចហោះ ជ្រុលទៅបុក ម៉ូតូស្គុបពី បើកដោយបុរសម្នាក់ ទាំងកំរោល ផ្ទប់នឹងដើមឈើ ហើយហោះទៅបុកជញ្ជាំង ឃ្លាំងលក់រថយន្ត បណ្ដាលអោយបុរសម្នាក់ ស្លាប់គួរអោយអាណោចអធម។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខឃ្លាំងលក់ រថយន្តប្រើថាមពលព្រះអាទិត្យ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមសន្តិសុខដែលយាមនៅទីនោះ បានអោយដឹងថា មុនពេលកើតហេតុ គាត់បានឃើញ បុរសម្នាក់បើកម៉ូតូ ស្គូពី ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-1587 ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុច កើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-1439 បើកដោយបុរសម្នាក់ស្រវឹងស្រា ជោកជាំ ក្នុងល្បឿនដូចហោះ ស្របគ្នា មកពីក្រោយ បានបុកពេញទំហឹង ផ្ទប់ នឹងដើមឈើ ហើយហោះជាប់ម៉ូតូ និងម្ចាស់ មកផ្ទប់ នឹងជញ្ជាំង​ឃ្លាំងលក់រថយន្ត ពេញទំហឹង បណ្ដាលអោយបុរសម្នាក់ ស្លាប់ភ្លាមៗ ចំណែកម៉ូតូផ្លោងចេញ ហោះទៅមុខជាង ១៥ម៉ែត្រទៀត ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុងនឹងជញ្ជាំងឃ្លាំងលក់រថយន្តខូចខាតពីរផ្ទាំង រីឯម្ចាស់រថយន្តត្រូវអ្នកធ្វើដំណើរស្វាមគមន៍ឡើងចាស់ដៃ ត្រូវបានសមត្ថកិច្ចដឹកយកទៅ ប៉ុស្តិ៍ទឹកថ្លា។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងម្ចាស់រថយន្តព្រមទាំងម៉ូតូរងគ្រោះ ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំធ្វើការ ដោះស្រាយទៅតាមផ្លូវច្បាប់ ឯសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស៊ីន កុសល
បើករថយន្តបុកម៉ូតូផ្ទប់ដើមឈើ ហោះទៅបុកឃ្លាំងលក់រថយន្ត ស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ បើករថយន្តបុកម៉ូតូផ្ទប់ដើមឈើ ហោះទៅបុកឃ្លាំងលក់រថយន្ត ស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.