ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន បានរ៉េចង្កូតទៅបុកដុំថ្ម ដែលសេសសល់ពីការដ្ឋានដាក់លូនៅតាម ផ្លូវភ្នំពេញហាណូយ បានដួលអូសជាច្រើន ម៉ែត្រ បាក់កស្លាប់ភ្លាមៗយ៉ាង អាណោចអធម។
ហេតុការណ៍នេះកើតនៅវេលាម៉ោង ២៣ នឹង ០០ នាទី យប់ ថ្ងៃទី ១២ មីនា ២០១៧ នៅតាម បណ្តោយផ្លូវភ្នំពេញហាណូយ ខាងជើងច្រក ចូលហ្គ្រេនភ្នំពេញប្រមាណ ១០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
នៅនឹងខ្លួនជនរងគ្រោះសមត្ថកិច្ចបានឆែករកឃើញកាតគ្រីរថយន្តមួយសន្លឹក ដែលមាន ឈ្មោះ ជា ច័ន្ទពិសិទ្ធ មានទីលំនៅផ្ទះលេខ ១៥៦ ហ្ស៊ីត ផ្លូវលេខ ១៥៩ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក និងមានបញ្ជាក់ម៉ាករថយន្ត KIA VISTO ពណ៌ ពាក់ស្លាកលេខ 2U-3370 ប៉ុន្តែមិនដឹងច្បាស់ថា ជារបស់ជន គ្រោះពិតនោះទេ ព្រោះអាចទិញ.ត ពីម្ចាស់ដើម។
តាមប្រភពពីអ៊ុំស្រីម្នាក់ដែលគាត់ជិះកង់បី មកពីក្រោយ ឃើញហេតុការណ៍បានឲ្យ ដឹងថា គាត់បានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក ហុងដារឌ្រីមសង់ សេ ១២៥ ពណខ្មៅ ស៊េរី ០៦ ពាក់ស្លាកលេខ បាត់ដំបង 1G-6016 ជិះក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះជនរងគ្រោះបានរ៉េចង្កូតទៅ ស្តាំដៃ ទៅបុកនឹងដុំថ្មធំមួយ បណ្តាលអោយ ម៉ូតូហោះដួលអូសជនរងគ្រោះជាមួយម៉ូតូជាច្រើនម៉ែត្រ បាក់កស្លាប់ភ្លាមៗមួយរំពេច ភ្លាមៗនោះក៏មានសន្តិសុខ ២នាក់ យាមច្រក ចូលហ្គ្រេនភ្នំពេញ ដើរមកមើល និង រាយការណ៍ប្រាប់ទៅសមត្ថកិច្ចអោយមក ពិនិត្យនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចទាក់ទងហៅរថយន្តសាម៊ុយ ដឹកសពយកទៅតម្កល់នៅ វត្តទឹកថ្លា ចំណែកម៉ូតូរបស់សពត្រូវបានយកទៅរក្សាទុកនៅ អធិការខណ្ឌសែនសុខ ដើម្បីរងចាំ សាច់ញាតិមកយកត្រទ្បប់ទៅផ្ទះវិញ៕ ស៊ីន កុសល
បើកម៉ូតូបុកដុំថ្មហោះអូសប្រមាណ ៣០ម៉ែត្រ ស្លាប់នៅនឹងកន្លែង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:19:00 PM
Rating:

No comments: