មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យកម៉ូតូចេញពីផ្ទះ ត្រូឪពុកស្រែកថាករណីកាច់.កម៉ូតូ ផ្អើលដល់សមត្ថកិច្ចដេញចាប់បា​នមកវិញ

ភ្នំពេញ៖ កូនប្រុសកំពូលបំផ្លាញម្នាក់ យកម៉ូតូចេញពីផ្ទះ តែត្រូវបានឪពុកផ្ដល់ ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋាន ថាជាករណី ចោរកាច់ករម៉ូតូផ្អើលអស់សមត្ថកិច្ចពីរខណ្ឌជួយដេញចាប់ ហើយក្រោយមកក៏ត្រូវឪពុក ប្រាប់ថាជាកូនប្រុស ហួសចិត្តសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ២១ នឹង ៣០ នាទីយប់ ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៧ ត្រង់ចំណុចក្នុងបូរីហ្គ្រេនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ដោយបានព័ត៌មាន ពីម្ចាស់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FU-6242 ថាមានករណីចោរ កាច់.ក ម៉ូតូចេញពីផ្ទះហើយ បើសមត្ថកិច្ចឃើញ ជួយឃាត់ទាំងមនុស្ស និងម៉ូតូអោយផង ក្រោយមកសមត្ថកិច្ច ក៏ប្រទះឃើញម៉ូតូខាងលើកំពុងធ្វើចរាចរណ៍តាមផ្លូវលំក្នុងភូមិសាស្ដ្រខាងលើ ពេលនោះសមត្ថកិច្ចក៏បានធ្វើការប្រដេញ រហូត តែដោយសារតែជនសង្ស័យ បើកម៉ូតូលឿនពេកធ្វើអោយសមត្ថកិច្ចពិបាកនឹងដេញតាម រហូតដល់ថ្នាក់ជួយអោយ ខណ្ឌមួយទៀត ដែលមានព្រំប្រទល់ជាប់គ្នា ជួយស្ទាក់ខ្លាចជនសង្ស័យរត់គេចខ្លួនបាត់ លុះដល់ចំណុចក្នុងបូរីខាងលើ ទើបអាច ឃាត់ជនសង្ស័យបា​ន ហើយសមត្ថកិច្ចក៏បាន វាយខ្នោះឃាត់យកមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលឃ្មួញ ដើម្បីធ្វើការសាកសួរ ក្រោយមក ពេលមកដល់ប៉ុស្ដិ៍នគរបាល ទើបជនរងគ្រោះ បានប្រាប់ថានេះជាកូនប្រុសរបស់គាត់ ដែលបានយកម៉ូតូគាត់ចេញពីផ្ទះ ធ្វើអោយសមត្ថកិច្ចហួសចិត្តតែម្ដង។
បើតាមសម្ដីរបស់ឪពុកជនសង្ស័យដែលជានគរបាលព្រហ្មទណ្ឌក្រុង សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់មិនបាននៅផ្ទះនោះទេ ហើយ ប្រពន្ធរបស់គាត់ បានទូរស័ព្ទ ទៅគាត់ថា កូនប្រុសដែលជាជនសង្ស័យខាងលើ បានយកម៉ូតូចេញពីផ្ទះ ហើយប្រពន្ធនិងកូន ប្រុសពៅ ដែលនៅផ្ទះនោះ ឃាត់មិនស្ដាប់ទេ និងដោយសារតែកូនប្រុសរបស់គាត់ម្នាក់នេះ កន្លងមកគឺតែងតែយកទ្រព្យសម្បត្តិក្នុងផ្ទះ ទៅបំផ្លេចបំផ្លាញជាច្រើនលើកច្រើនសារ  ទោះជាគាត់ព្យាយាមប្រដៅយ៉ាងណា ក៏គេមិនព្រមស្ដាប់ឪពុកម្ដាយនោះឡើយ  ហើយកូនរបស់គាត់យកទ្រព្យសម្បត្តិទាំងអស់នោះ ទៅផឹកសុីជាមិត្តភក្ដិ ជួនកាលមាន លួចទៅសេពគ្រឿងញៀនថែមទៀតផង ដោយខ្លាចកូនរបស់គាត់យកម៉ូតូនេះចេញទៅក្នុងផ្លូវអាក្រក់ ទើបគាត់ទាក់ទងអោយ សមត្ថកិច្ចជួយឃាត់ដោយប្រាប់ថា ជាករណីកាច់.កចេញពីផ្ទះទៅ។
យុវជនខាងលើដែលយកម៉ូតូចេញពីផ្ទះមាន ឈ្មោះ ហាន លីហាង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ សែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្រោយពេលកើតហេតុ ឪពុករបស់យុវជន ខាងលើនេះ បានសំណូមពរអោយសមត្ថកិច្ច យកកូនរបស់គាត់ទៅពិនិត្យរកមើលសារធាតុញៀន និងបញ្ជូនយកទៅមណ្ឌលកែប្រែ ដើម្បីទុកជាមេរៀនកុំអោយកូនគាត់កាន់តែលង់ខ្លួនកាន់តែជ្រៅជាងនេះ ។ ស៊ីន កុសល
យកម៉ូតូចេញពីផ្ទះ ត្រូឪពុកស្រែកថាករណីកាច់.កម៉ូតូ ផ្អើលដល់សមត្ថកិច្ចដេញចាប់បា​នមកវិញ យកម៉ូតូចេញពីផ្ទះ ត្រូឪពុកស្រែកថាករណីកាច់.កម៉ូតូ ផ្អើលដល់សមត្ថកិច្ចដេញចាប់បា​នមកវិញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.