មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តពាក់ស្លាកលេខនគរបាលបើកឆ្លងផ្លូវត្រូវរុឺម៉កដឹកបន្លែបុករងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់ និងស្រាល បន្ទាប់ពីបើករម៉កដឹកបន្លែ ជ្រុលទៅបុករថយន្តម៉ាសស្ដា ពណ៌ស ពាក់ស្លាកលេខ នគរបាល បើកឆ្លងផ្លូវ ចូលបុរីមេកុងរ៉ូយ៉ាល់ លឿនពេក។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ នឹង ២០ នាទីយប់ ថ្ងៃទី១ ខែ មីនា ឆ្នាំ ១០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ត្រង់ចំណុចមេកុងរ៉ូយ៉ាល់ ក្នុងសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធពីរនាក់ រូមដំណើរពីរ នាក់ទៀត បើករម៉កដឹកបន្លែឥតមាន ស្លាកលេខ ទិសដៅពីកើតទៅលិច ចូលមកភ្នំពេញ ដើម្បីទៅទិសបន្លែនៅ ផ្សារដើមគ ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ក៏មានរថយន្តម៉ាសស្ដា ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-0771 បានបើក ឆ្លងផ្លូវពីជើងទៅត្បូងក្នុងល្បឿនលឿន បណ្ដាលឲ្យរុឺម៉កចាប់ហ្វាំងមិនទាន់ទាន់ ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តពេញទំហឹង ធ្វើឲ្យអ្នកបើករុឺម៉ក និងអ្នករួមដំណើរ ផ្លោងចេញពីរុឺម៉ករងរបួសធ្ងន់ និងស្រាល ទាំង ៤នាក់ ភ្លាមៗនោះ អ្នករងរបួសធ្ងន់ និងស្រាល ត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យប៉ៃលិនភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ធ្វើការ វាស់វែងយករថយន្ត និងរុឺម៉ក ចេញពី កណ្ដាលថ្នល់យកមកគៀន ដើម្បីអោយ ភាគីទាំងពីរសំរបសំរួលគ្នា ដោយភាគីខាង រថយន្តបានសងទៅលើភាគីខាងរុឺម៉កចំនួន ៣៥០ដុល្លារ ដើម្បីបញ្ចប់រឿង។ សហការី
រថយន្តពាក់ស្លាកលេខនគរបាលបើកឆ្លងផ្លូវត្រូវរុឺម៉កដឹកបន្លែបុករងរបួសធ្ងន់ពីរនាក់ រថយន្តពាក់ស្លាកលេខនគរបាលបើកឆ្លងផ្លូវត្រូវរុឺម៉កដឹកបន្លែបុករងរបួសធ្ងន់ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:54:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.