មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីវ័យក្មេងម្នាក់ដើរតាមផ្លូវ ដួលសន្លប់ម្នាក់ឯង

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់អាយុប្រហែល ១៦ ទៅ ១៧ឆ្នាំ បានដើរសុខៗ ស្រាប់តែងងឹតមុខ ដួលសន្លប់ត្រូវនារីធ្វើការនៅហាងជួយសង្គ្រោះទាន់ពេលវេលា។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ នឹង ១០នាទីយប់ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៤៣ កែងផ្លូវម៉ៅសេទុង ត្រង់ចំណុចហាងលក់ សំភារៈក្មេងលេង ក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមនារីដែលបំរើការនៅក្នុងហាង បានអោយដឹងថា មុនពេលកើតហេតុ គេឃើញនារីវ័យក្មេងខាងលើ បានតាមផ្លូវ ១៤៣ ពីជើងទៅត្បូង ខណៈមកដល់ចំណុច កើតហេតុខាងលើ បានដួលសន្លប់បាត់បង់ ស្មារតី ត្រូវបាននារីបំរើការនៅក្នុងហាង បានចេញមកធ្វើចលនាអ្នកខ្លះយកក្រូចឆ្មា មកញីលើថ្ងាសខ្លះទៀតញីបាតដៃ បាតជើង ខ្លះទៀតយកខ្ទឹមសមកញីអស់រយៈពេល១ម៉ោង ទើបនារីវ័យក្មេងនោះដឹងខ្លួន បានក្អួត ចង្អោរមានធុំក្លិនស្រាហួង សង្ស័យថានារីវ័យ ក្មេងស្រវឹងស្រា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទាក់ទងហៅរថយន្ត មន្ទីរពេទ្យរុស្ស៊ី មកដឹកជនរងគ្រោះ តែដោយសារនារីរងគ្រោះដឹងខ្លួនវិញហើយ ក៏អោយរថយន្តត្រឡប់ទៅវិញ ហើយសមត្ថកិច្ចព្យាយាមទាក់ទងរកសាច់ញាតិអោយមកយកនារីរងគ្រោះទៅផ្ទះបាត់ទៅ៕ សហការី
នារីវ័យក្មេងម្នាក់ដើរតាមផ្លូវ ដួលសន្លប់ម្នាក់ឯង នារីវ័យក្មេងម្នាក់ដើរតាមផ្លូវ ដួលសន្លប់ម្នាក់ឯង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.