មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តចតចោលើផ្លូវរងរបួសជើងធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនពេក មិនប្រយ័ត្ន ជ្រុលចង្កូចទៅបុករថយន្តចតនៅលើ ទ្រូងផ្លូវពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោក នឹងថ្នល់រងរបួសបាកជើងស្តាំម្ខាង។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅ ចំណុចផ្លូវលេខ ៦០៨ នៅទល់មុខ ភោជនីរដ្ឋាន (សមុទ្រ កំពត) នៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ស្មាក់វី ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-1001 តាមបណ្តោយផ្លូវលេខ ៦០៨ ទិសដៅពីលិចទៅកើត នៅក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុខាងលើ បានជ្រុលចង្កូតទៅបុក រថយន្តមួយគ្រឿងម៉ាក សេលីកា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-6151 ដែលម្ចាស់ ចតចោលនៅលើទ្រូងផ្លូវ ស្របទិសដៅគ្នា ពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងរគ្រោះ ដួលបោកនឹងថ្នល់រងរបួសធ្ងន់បាក់ជើងម្ខាង ភ្លាមៗនោះមានរថយន្តសង្គ្រោះគ្លីនីករស្មី បានដឹកយកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តក្រពឹតកាងខាងក្រោយខាងស្តាំនិងបែកស្តុប ឯម៉ូតូរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុក នៅការរិយាលយ័ចរាចរណ៏ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ ផ្កាយព្រឹក
បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តចតចោលើផ្លូវរងរបួសជើងធ្ងន់ បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តចតចោលើផ្លូវរងរបួសជើងធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.