ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុក រថយន្តពីក្រោយ រងរបួសធ្ងន់បាក់ជើង ម្ខាង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ត្រង់ចំណុចមុខហាងនំបុ័ង ក្នុងសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
តាមព័ត៌មានពីកន្លែងកើតហេតុ បានអោយ ដឹងថា មុនពេលកើតហេតុ គេឃើញយុវជន ម្នាក់ បើកម៉ូតូឌ្រីមសង់ ០១៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-1452 ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក រថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1768 បើកដោយប្ដីប្រពន្ធពីរនាក់ ស្របគ្នាពេញ ទំហឹង បណ្ដាលបោកនឹងថ្នល់ រងរបួសបាក់ ជើងម្ខាង ចំណែករថយន្តមិនព្រមឈប់ទេ ព្យាយាមបើករត់បានប្រមាណពីររយម៉ែត្រ ត្រូវអ្នកធ្វើដំណើរឃាត់រថយន្តបានតែម្ដង។
បើកម៉ូតូព្រលះគូទហាយលេនឌ័រពីក្រោយរងរបួសបាក់ជើងម្ខាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:34:00 PM
Rating:

No comments: