ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តលឿនពេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង ហើយរេចង្កូត ទៅបុកជញ្ជាំងផ្ទះជួលជុលម៉ូតូរងការខូតខាតយ៉ាងដំណំ ឯរថយន្តខូចខាតផ្នែកខាងមុខ ទៅលែងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ នឹង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅតាម បណ្ដោយផ្លូវ ២៧១ កែងផ្លូវ ១៦០ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តកាមរីហាយប្រ៊ីត មិនមាន ស្លាកលេខ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូ ១ គ្រឿង ម៉ាកឌ្រីមសង់ ០១១ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-0870 ដែលម្ចាស់កំពុងចតចោលស្របគ្នាពេញ ទំហឹង បណ្ដាលអោយម៉ូតូខ្ទាតធ្លាក់ចូលលូ សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល រថយន្ត បង្កមិនទាន់អស់ល្បឿន បានរេចង្កូតទៅ បុកទ្វារផ្ទះជាង ង៉ែត ជួសជុលម៉ូតូ និងសំយ៉ាបមុខផ្ទះ ព្រមទាំងព្រះភូមិ មួយដើមទៀត បាក់រាបដល់ដីរងការ ខូចខាតយ៉ាងដំណំ រថយន្តបង្កខ្ទេចផ្នែកខាង មុខទៅលែងរួច ចំណែកម្ចាស់រថយន្តមិនមាន របួសនោះទេ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ អោយភាគីទាំងបីសំរបសំរួល គ្នាដោយរថយន្តបង្កបានសងសំណងទៅលើម៉ូតូ ១០០ ដុល្លារ និងថ្លៃម្ចាស់ចំនួន ៣០០ ដុល្លារ ដើម្បីបញ្ចប់រឿង ចំណែករថយន្ត យកទៅជួសជុលដោយខ្លួនឯង។ ស៊ីន កុសល
ស្រវឹងស្រាបើករថយន្តបុកម៉ូតូ រួចជ្រុលទៅបុកជញ្ជាំងផ្ទះជួសជុលម៉ូតូ ទៅមុខលែងរួច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:21:00 PM
Rating:

No comments: