មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រីពីរនាក់ ដកហូតបានថ្នាំញៀន ៧កញ្ចប់តូច

ភ្នំពេញៈ ជនសង្ស័យប្រុសស្រី២នាក់ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវបង្គ្រាបបានកាលវេលាម៉ោ១១.៤០នាទីយប់ត្រូវនិងថ្ងៃទី១៦ខែមិនាឆ្នាំ២០១៧
ស្ថិតនៅចំនុចបន្ទប់ជួលគ្មានលេខផ្លូវរថភ្លើងក្រុម១ភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទី១មានឈ្មោះរុនស្រីមុំភេទស្រីអាយុ២១ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ៦ក្រុម១ភូមិទួលគោកសង្កាត់ទួលសង្កែ(ជញដូរ)ទី២.មានឈ្មោះមុតវិច្ឆ័យភេទប្រុសអាយុ២៦ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅភូមិត្រពាំងស្វាយសង្កាត់ខ្មួញខណ្ឌសែនសុខ(ប្រើប្រាស់)
លោកបានបន្តអោយដឹងទៀតថា
ក្រោយពីបានបើកការស្រាវជ្រាវរួច កំលាំងជំនាញផ្នែកគ្រឿងញៀនខណ្ឌ ប៉ុសិ៍្ត បានបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ជាលទ្ធផលសរុបក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន÷
ក្រាមពណ៌សថ្លាចំនួន៧កញ្ចប់

ថង់ប្លាស់ស្ទិចសំរាប់ច្រកសារធាតុញៀន១ចុំនួន
រួមទាំងឧបករណ៍សំរាប់ប្រើប្រាស់១ចំនួនទៀត។

     បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅ
កាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕ ស៊ីន កុសល

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រីពីរនាក់ ដកហូតបានថ្នាំញៀន ៧កញ្ចប់តូច សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រីពីរនាក់ ដកហូតបានថ្នាំញៀន ៧កញ្ចប់តូច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 10:52:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.