រថយន្តធុនធំមិនចាំម៉ាកបើកបុក និងកិនស្ត្រីម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅកន្លែង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តធុនធំមិនចាំម៉ាកបើកបុក និងកិនស្ត្រីម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅកន្លែង

ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូនៅលើផ្លូវ ត្រូវរថយន្តដឹកទំនិញពេញមិនចាំម៉ាក បើកបុកពីមុខពេញទំហឹង បណ្តាលឲ្យ ស្លាប់យ៉ាងអណោចអធម។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៤០ នាទីយប់ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅខាងត្បូងស្តុបទេបផន ប្រមាណជា ១០០ម៉ែត្រ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ ខែម ឌឿន ភេទ ស្រី អាយុ ២៥ មានស្រុកកំណើត នៅភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់ បាត់បង់ជិវិតនៅនឹងកន្លែង។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ រថយន្តធុនធំមួយគ្រឿង មិនចាំម៉ាក និង ស្លាកលេខ ដឹកទំនិញពេញរថយន្ត បើកចេញពីម្តុំផ្សារ ដើមគ តាមបណ្តោយផ្លូវ ម៉ៅសេងទុង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ារថយន្តមួយគ្រឿងទៀត តែមិនផុត ក៏ចូលទៅចំណីផ្លូវខាងម៉ូតូ ហើយជ្រុលទៅ បុកម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1CK-5773 ជិះដោយស្ត្រីម្នាក់ បញ្ច្រាស់ទិសដៅគ្នា ពីជើងទៅត្បូង ពេញទំហឹង បណ្តាលឲ្យជន រងគ្រោះ ដួលទៅនឹងថ្នល់ ហើយបានកិន ចំក្បាលជនរងគ្រោះធ្លាយខួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្ក មិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកជនរងគ្រោះស្លាប់យ៉ាងអាណោចអាធម។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅ សមត្ថកិច្ច ជំនាញ ចុះមកវាស់វែងយកម៉ូតូ ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌទទួលគោក រងចាំសាច់ញាតិ មកទទួល ត្រទ្បប់យកទៅផ្ទះវិញ ចំណែកសពជន រងគ្រោះ សមត្ថកិច្ចដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លា រងចាំសាច់មកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ សហការី
រថយន្តធុនធំមិនចាំម៉ាកបើកបុក និងកិនស្ត្រីម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅកន្លែង រថយន្តធុនធំមិនចាំម៉ាកបើកបុក និងកិនស្ត្រីម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅកន្លែង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.