មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ឆ្វេងមិនប្រយ័ត្នត្រូូវ​ម៉ូតូបុករងរបួសធ្ងន់ ២នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនពេក បត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូបុកចំពាក់ កណ្តាលពេញទំហឹង បណ្តាលឲ្យដួលបោក និងថ្នល់រងរបួសធ្ងន់ទាំង២នាក់។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១២ នឹង ១០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ស្តុបណូគា នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញ បុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក (KIA) ប្រភេទរថយន្តដឹកទំនិញ ពណ៌ ស ពាក់ស្លាកលេខ 2AI-2744 តាមបណ្តោយ ផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើង លុះ មកដល់ផ្លូវបំបែកជាបួនស្តុបណូគា បានបត់ឆ្វេងមកផ្លូវ ២០០៤ ស្រាបតែមាន ម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AJ-7248 ជិះដោយយុវជនពីរនាក់បញ្ច្រាស់ទិសដៅគ្នា ពីជើងទៅត្បូង បុកចំពាក់កណ្តាលរថយន្ត ធ្វើឲ្យជនរងគ្រោះបោកផ្ទប់នឹងជញ្ជាំង រថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរទាំងពីរនាក់នៅ នឹងកន្លែង ចំណែករថយន្តបង្កមិនបាន ឈប់ទទួលខុសត្រូវនោះទេ បានព្យាយាម បើករត់គេចបានប្រមាណជាង ២០០ម៉ែត្រ ត្រូវបានអ្នកឃើញហេតុការនេះ ជួយដេញ តាមចាប់បានទាំងតៃកុងនិងរថយន្តប្រគល់ជូនសមត្ថកិច្ចភ្លាមៗ ឯជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះគ្លីនីកឯកជនដឹកយកទៅ សង្គ្រោះភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ សហការី
បើករថយន្តបត់ឆ្វេងមិនប្រយ័ត្នត្រូូវ​ម៉ូតូបុករងរបួសធ្ងន់ ២នាក់ បើករថយន្តបត់ឆ្វេងមិនប្រយ័ត្នត្រូូវ​ម៉ូតូបុករងរបួសធ្ងន់ ២នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.