បុរសម្នាក់ កំពុងបើកម៉ូតូ ត្រូវរថយន្តមកពីក្រោយកៀរទៅបោកនឹងបង្គោលស្លាកលេខផ្លូវ ដួលបាក់.កស្លាប់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បុរសម្នាក់ កំពុងបើកម៉ូតូ ត្រូវរថយន្តមកពីក្រោយកៀរទៅបោកនឹងបង្គោលស្លាកលេខផ្លូវ ដួលបាក់.កស្លាប់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់បាក់កស្លាប់គួរអាយ អាណោចអធម បន្ទាប់បើកម៉ូតូឌ្រីមសង់ ត្រូវរថយន្តមិនស្គាល់ម៉ាក មកពីក្រោកកៀរ ទៅបោកនឹងបង្គោលស្លាកលេខលើចិញ្ចើម ផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើង នៅវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតតាមបណ្ដោយផ្លូវ ម៉ុងរិទ្ធី ត្រង់ចំណុចកែងផ្លូវ ១០១៥ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ រឿន សុគីនិត ភេទ ប្រុស អាយុ ២៣ ឆ្នាំមានស្រុកកំណើតនៅ ភូមិកំពង់ឡឃុំកំពង់់ពោធិ៍ ស្រុកក្រគរខេត្តពោធិ៍សាត់។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូឌ្រីមសង់ ០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1L-2078 ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកស្របគ្នាមកពីក្រោយក្នុងល្បឿនលឿន បានរេចង្កូតទៅកៀរម៉ូតូរងគ្រោះទាំងកំរោល បណ្ដាលផ្លោងទៅបោកនឹង បង្គោលស្លាកលេខនៅលើចិញ្ចើមផ្លូវបាក់កស្លាប់ភ្លាមៗនៅនិងកន្លែង។។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងហៅជំនាញអោយមកយកម៉ូតូរងគ្រោះ ទៅរក្សាទុកនៅ ចរាចរណ៍ក្រុងរងចាំសាច់ញាតិ យកឯកសារ និងប្រគល់ម៉ូតូរងគ្រោះអោយទៅវិញ ចំណែកសាកសពពុំមានសាច់ញាតិទេ ទើបសមត្ថកិច្ចអោយរថយន្តសាម៉ុយដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី
បុរសម្នាក់ កំពុងបើកម៉ូតូ ត្រូវរថយន្តមកពីក្រោយកៀរទៅបោកនឹងបង្គោលស្លាកលេខផ្លូវ ដួលបាក់.កស្លាប់ បុរសម្នាក់ កំពុងបើកម៉ូតូ ត្រូវរថយន្តមកពីក្រោយកៀរទៅបោកនឹងបង្គោលស្លាកលេខផ្លូវ ដួលបាក់.កស្លាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:14:00 PM Rating: 5

No comments:

Powered by Blogger.