មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀន ៤កញ្ចប់

ភ្នំពេញ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ច ខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ព្រមទាំង ដកហូតថ្នាំញៀនចំនួន ៤កញ្ចប់ និង ឧបករណ៍ប្រើប្រាស់មួយចំនួន កាលពីវេលា ម៉ោង ៣ នឹង ២០ នាទីរសៀល ថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ក្រុម ២ ភូមិឃ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ រ៉ា រីត ភេទប្រុស អាយុ ៣៣ឆ្នាំ មានមុខរបរ មិនពិតប្រាកដ (ជួញដូរ) មានទីលំនៅផ្ទះគ្មានលេខ ក្រុម ២ ភូមិឃ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានបន្តទៀតថា នៅក្នុង ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ព្រមទាំងបានដក ហូតម្សៅក្រាមពណ៌សថ្លា ចំនួន ៤កញ្ចប់ និង ឧបករណ៍ប្រើប្រាស់មួយចំនួន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមក  សមត្ថកិច្ចយើងបានបញ្ជូនខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលច្រាំងចំរេះ ២។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវ សមត្ថកិច្ចបញ្ចូនខ្លួន ទៅឃុំជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀន ៤កញ្ចប់ សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀន ៤កញ្ចប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.