មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តគេចពីស្ទាវមួយក្រុមជ្រុលទៅធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងច្រងាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តព្រូស ១ គ្រឿង ខណៈភ័យស្លាន់ស្លោ គេចពីក្រុមស្ទាវ ១ក្រុម ជិះម៉ូតូដេញកៀបពីក្រោយ ព្រមទាំង មានរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរេចង្កូត ទៅធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងច្រង៉ាង តែសំណាងល្អម្ចាស់រថយន្តមិនរងរបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ព្រៃសរ ក្នុងភូមិរការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់បើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-0449 ទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានស្ទាវ ១ក្រុម ជិះម៉ូតូ ៥ គ្រឿង ប្រហែល១០នាក់ និងមានរថយន្តលុចស៊ីស ៣៣០ ១គ្រឿងទៀត មិនចាំស្លាកលេខ ដេញពីក្រោយ បើកមកកៀរ បណ្ដាលឲ្យ រថយន្តធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើងឡើងលើច្រងាង ខណៈពេលនោះម្ចាស់រថយន្ត មិនបានចេញពីក្នុងរថយន្តនោះទេ ត្រូវក្រុម ស្ទាវទាំងនោះយកដុំថ្មមកគប់រថយន្តបណ្ដាលរងការខូចខាត បែកកញ្ចក់ខាងក្រោយខ្ទេច ក្រោយពីធ្វើសកម្មភាពរួចហើយ ក្រុមស្ទាវ ទាំងនោះ បានបើកម៉ូតូ និងរថយន្តគេចខ្លួន បាត់ស្រមោល។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



ក្រោយហេតុការណ៍ម្ចាស់រថយន្តដឹងថាក្រុមស្ទាវទាំងនោះ ទៅអស់ហើយ ក៏បានលូន ចេញពី រថយន្ត មកខាងក្រៅ ហើយទើប មានបងប្អូន នៅទីនោះមកចោមរោម មើល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយសារ មិនមានអ្នករបួស ហើយមិនបះពាល់សម្បត្តិ រដ្ឋ និងអ្នកដទៃ ក៏ឲ្យម្ចាស់រថយន្តរកឡាន ស្ទូចទៅជួសជុលខ្លួនឯងទៅ៕ សហការី
បើករថយន្តគេចពីស្ទាវមួយក្រុមជ្រុលទៅធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងច្រងាង បើករថយន្តគេចពីស្ទាវមួយក្រុមជ្រុលទៅធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងច្រងាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.