មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើកម៉ូតូលឿនពេកជ្រុលទៅបុកប្រដាប់ដាក់លក់សាំងរងរបួសធ្ងន់ និងស្រាល ៣នាក់

ភ្នំពេញ៖ យុវជនប្រុសស្រីបីនាក់ស្រវឹងស្រា ជោកជាំ ទើបតែចេញពីក្លឹប បើកម៉ូតូទៅបុក ប្រដាប់ដាក់លក់សាំងដែលម្ចាស់ដាក់នៅមុខផ្ទះពេញទំហឹង បណ្តាលឲ្យបែកដបសាំង ជាច្រើន និងមនុស្សរងបួសធ្ងន់ ប្រុសស្រីពីរ នាក់ និងប្រុសម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១២ នឹង ៤០នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅ ចំណុចផ្លូវ ២៧១ កែងផ្លូវ ១៨២ ក្នុងសង្កាត់ ទឹកល្អក់ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ម្នាក់បានឲ្យដឹងថា មុនកើតហេតុ រូបគាត់ប្រុសស្រីបីនាក់ ទើបតែចេញពីក្លឹប សុីធី នៅម្តុំស្ទឹងមានជ័យ បានបើកម៉ូតូមួយ គ្រឿងម៉ាក ZOOMER-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GK-0260 តាមផ្លូវ ២៧១ ទិដៅពីត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុខាងលើ គាប់ជួននឹងផ្លូវ កោងផងនោះ បានកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកដាប់ដាក់ដបសាំងលក់ពេញទំហឹង ធ្វើឲ្យបែកដបសាំងជាច្រើនដប ហើយជនរងគ្រោះទាំបីនាក់ បានបោកផ្ទប់ និងដើមក្ងោកមួយដើមទៀត បណ្តាលឲ្យ រងរបួសធ្ងន់ប្រុសស្រីពីរនាក់ ត្រូវរថយន្ត សាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានប្រគល់ម៉ូតូជូន ជនរងគ្រោះឲ្យយកត្រទ្បប់ទៅវិញ ហើយឲ្យជនរងគ្រោះចេញសងថ្លៃខូចខាត ដែលបានបង្ក ដើម្បីបញ្ចប់រឿងនៅ កន្លែងកើតហេតុ៕ ស៊ីន កុសល
ស្រវឹងស្រាបើកម៉ូតូលឿនពេកជ្រុលទៅបុកប្រដាប់ដាក់លក់សាំងរងរបួសធ្ងន់ និងស្រាល ៣នាក់ ស្រវឹងស្រាបើកម៉ូតូលឿនពេកជ្រុលទៅបុកប្រដាប់ដាក់លក់សាំងរងរបួសធ្ងន់ និងស្រាល ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:57:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.