មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជ្រោះបាត់ស្នេហ៍ឆក់យកជីវិតក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ៖ ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ បានយក កង់ឡានប្រមៀលលេង តែកង់ឡានធ្លាក់ចូល ក្នុងទឹកជ្រោះបាត់ស្នេហ៍ ធ្វើឲ្យក្មេងរងគ្រោះ លោតទៅយកមកវិញ បណ្តាលឲ្យលង់ស្លាប់ ក្នុងទឹកនោះតែម្ដង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពី វេលាម៉ោង ៣ នឹង ៤០នាទីរសៀល ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយ ផ្លូវលំ ភូមិឡឥដ្ឋទី ២ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ក្មេងរងគ្រោះមានឈ្មោះ ព្រាប វិឆ្ឆិកា ភេទ ប្រុស អាយុ ៧ ឆ្នាំ ស្នាក់នៅជាមួយឪពុក ម្ដាយ ចំណែកម្ដាយរងគ្រោះ មានឈ្មោះ ព្រាប ស្រី អាយុ ២៨ ឆ្នាំ មុខរបរ ធ្វើកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួលឡឥដ្ឋទី ២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ប្តីមានឈ្មោះ សូ កញ្ញា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបររត់រុឺម៉កម៉ូតូ កង់បួន ស្នាក់នៅជាមួយគ្នា។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងរងគ្រោះ ខាងលើ បានរត់លេងនៅជិតជ្រោះ បាត់ស្នេហ៍ ដោយឃើញកាន់កង់ឡានមួយ បង្វិលឲ្យវិល រួចរត់តាម ចៃដន្យអាក្រក់កង់ ឡាន បានរមៀលធ្លាក់ចូលទៅ ក្នុងទឹកជ្រោះ បាត់ស្នេហ៍ ពេលនោះក្មេងរងគ្រោះបាន ហក់លោតតាមកង់ឡានបណ្ដាលឲ្យលង់ក្មេងនោះលិចទៅក្នុងទឹកបាត់ ភ្លាមៗនោះដែរ អ្នកឃើញហេតុការណ៍បានទៅទាក់ទងទៅ ឪពុកម្ដាយឲ្យមករាវរកកូន រួចគាត់បានឲ្យ បងប្អូនជួយរាវរក ពេលរាវរកឃើញហើយ តែវាហួសពេលទៅហើយក្មេងរងគ្រោះបានស្លាប់នៅក្នុងទឹកបាត់ទៅហើយ។
ក្រោយកើតហេតុ គាត់បានលើកក្មេង រងគ្រោះមកដាក់គ្រែឲ្យតាអាចារ្យប្រោះព្រុំរួចហើយ ក៏បានដឹកសាកសពទៅតំកល់ទុកនៅ វត្តទួលសង្កែ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សហការី
ជ្រោះបាត់ស្នេហ៍ឆក់យកជីវិតក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ស្លាប់ភ្លាមៗ ជ្រោះបាត់ស្នេហ៍ឆក់យកជីវិតក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ស្លាប់ភ្លាមៗ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.