មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុករងរបួសបាក់ជើងឆ្វេង

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូមិនមើល ឆ្វេងស្តាំ ត្រូវរថយម្តបុកដួលបោកនឹងថ្នល់ រងរបួសធ្ងន់បាក់ជើងម្ខាង។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ៥០នាទីយប់ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅជាប់ភោជនីយ៍ដ្ឋាន ប៊្រេនឌី នៅក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន ម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក ZOOMER-X ពណ៌ស លាយលឿង គ្មានស្លាកលេខ តាមផ្លូវលេខ ១៩២ ទិសដៅពីកើតទៅលិច លុះមកដល់ផ្លូវបំបែកជាបួន កែង ២៦៥ ក៏មានរថយន្តមួយគ្រឿង ម៉ាក (KIA) ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-9629 បើកបរដោយប្តីប្រពន្ធពីរនាក់ តាមផ្លូវលេខ ២៦៥ ទិសដៅពីត្បូងទៅជើង បានជ្រុលទៅ បុកម៉ូតូចំពាក់កណ្តាល បណ្តាលឲ្យជើងជន រងគ្រោះ បោកផ្ទប់នឹងម៉ូតូរងរបួសធ្ងន់ បាក់ជើងឆ្វេងម្ខាង ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ និងរថយន្តខូចខាតបន្តិចបន្តួចដូចគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញ ចុះមកវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕
បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុករងរបួសបាក់ជើងឆ្វេង បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុករងរបួសបាក់ជើងឆ្វេង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.