មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចេញពីហូបការដាក់ជ្រុលបន្តិចបើករថយន្តបុកក្បាលនាគចែកផ្លូវបាក់អស់ ១កង់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្ត បាឡែនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក ក្បាលនាគ ចែកទ្រូងផ្លូវបាក់ ១កង់ រថយន្ត ដាច់ក្រឡេបែកកង់មុខខាងស្ដាំទៅលែងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ នៅចំណុចរោងចក្រអឹមវ៉េ ក្នុងភូមិព្រែក តាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពពីម្ចាស់បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្ត បាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2V-3229 បើកចេញពីហូបការមួយកន្លែង ទិសដៅពីត្បូងទៅជើង ត្រឡប់ទៅផ្ទះវិញ ដោយស្រវឹងរៀងៗស្រឿងផងនោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តដាច់ក្រឡេ និងបែក កង់មុខខាងឆ្វេងទៅលែងរួច តែសំណាងល្អ មិនបង្កឲ្យមានអ្នករបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន មកដល់ ទាក់ទងជំនាញមកវាស់វែង យករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះ ស្រាយទៅតាមផ្លូវច្បាប់។ ស៊ីន កុសល
ចេញពីហូបការដាក់ជ្រុលបន្តិចបើករថយន្តបុកក្បាលនាគចែកផ្លូវបាក់អស់ ១កង់ ចេញពីហូបការដាក់ជ្រុលបន្តិចបើករថយន្តបុកក្បាលនាគចែកផ្លូវបាក់អស់ ១កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:12:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.