មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន ២កញ្ចប់ និងម៉ូតូ មួយគ្រឿង

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌចំការមន ដែលកំពុងល្បាតក្នុងភូមិសាស្ត្រ ដើម្បីទប់ ស្កាត់ បទល្មើសផេ្សងៗ ក៏ធ្វើការឃាត់ជន សង្ស័យម្នាក់ដែលអង្គុយលើម៉ូតូ ធ្វើការ ឆែកឆេរ បានរកឃើញថ្នាំញៀន ២ កញ្ចប់តូច ដែលជនសង្ស័យលាក់ទុក សំរាប់ប្រើប្រាស់ កាលវេលាម៉ោង ១២ នឹង ២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៧ស្ថិតនៅចំណុច ក្រោមស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ ទឹក ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រី ថា ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ជានិស្សិត ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើត ភូមិព្រែកប្រស់ សង្កាត់ទឹកថ្លា ខណ្ឌព្រៃនប់ ក្រុងព្រះស៊ីហនុ។
សមត្ថកិច្ចបន្តទៀតថា មុនឈានដល់ការ ឃាត់ ខ្លួនកម្លាំងកំពុងតែល្បាត មកដល់ ចំណុចខាងលើស្រាប់តែឃើញជនសង្ស័យ ម្នាក់កំពុងអង្គុយលើម៉ូតូនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GG-3778 បានឃាត់និងឆែកលើខ្លួនប្រាណរកឃើញថ្នាំញៀន ២។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវនាំ ខ្លួនមកប៉ុស្តិ៍ទំនប់ទឹក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។ សហការី
ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន ២កញ្ចប់ និងម៉ូតូ មួយគ្រឿង ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន ២កញ្ចប់ និងម៉ូតូ មួយគ្រឿង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.