មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ផ្លូវងងិតពេកមើលមិនឃើញបើករថយន្តបុកក្បាលនាគចែកផ្លូវបាក់អស់ ៣កង់

ភ្នំពេញ៖ បុរសម្នាក់រួមណើរ និងមិត្តភក្តិ ប្រុសស្រីពីរនាក់ បើករថយន្តចេញពីផ្សារ ដើម-គ ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ៣កង់ រថយន្តបែកកង់មុខ ទៅលែងរួច សំណាងល្អមិនមានអ្នក រងរបួស។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ២ នឹង ១០ទៀបភ្លឺ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅខាងត្បូងស្តុបទេពផន ប្រមាណជា ៥០ម៉ែត្រ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្ត បានឲ្យដឹងថា មុនកើតហេតុ រូបគាត់មានគ្នា បីនាក់ប្រុសពីរស្រីមួយ បើករថយន្តមួយ គ្រឿងម៉ាក TOYOTA VIGO ពណ៌ ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2A-6058 តាមបណ្តោយផ្លូវម៉ៅសេទុង ចេញពីផ្សារ ដើមគ គោលបំណងបើករថយន្តត្រទ្បប់ ទៅផ្ទះវិញ លុះមកដល់កន្លែងកើតហេតុ ខាងលើ ដោយសាផ្លូវងងឹតផងនោះ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យក្បាលនាគបាក់អស់៣កង់ ហើយរថយន្តបង្កបែកកង់ខាងមុខ ខាងឆ្វេងទៅមុខលែងរួច សំណាងល្អមិន មានអ្នករងរបួស។ គួរបញ្ជាក់ផងដែរ នៅក្នុងរយៈពេលមួយយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ពីរលើក កន្លែងតែមួយ ព្រោះ ផ្លូវនៅចំណុចកើតហេតុខាងលើមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនលើកច្រើនសាមកហើយ ព្រោះគ្មានភ្លើងបំភ្លឺផ្លូវ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយ គ្នា ទៅតាមផ្លូវច្បាប់៕ សហការី
ផ្លូវងងិតពេកមើលមិនឃើញបើករថយន្តបុកក្បាលនាគចែកផ្លូវបាក់អស់ ៣កង់ ផ្លូវងងិតពេកមើលមិនឃើញបើករថយន្តបុកក្បាលនាគចែកផ្លូវបាក់អស់ ៣កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:07:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.