មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តទៅបុករះកុងតឺន័រ រួចទៅបុករុឺម៉កម៉ូតូក្រឡាប់ផ្ងាជើង ខ្ទាតទៅត្រូវជញ្ជាំងផ្ទះទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរប្រុសស្រី ២ នាក់ទៀត បើករថយន្តក្នុងស្ថានភាព ស្រវឹងស្រាជោកជាំ បោះយ៉ាងលឿន បានទៅបុករថយន្តកុងតឺន័រចំបញ្ឆិតខាងស្ដាំ ហើយទៅបុករុឺម៉កម៉ូតូពីក្រោយពេញទំហឹង បុើង១៥ម៉ែត្រ បណ្ដាលឲ្យក្រឡាប់ផ្ងាជើង ឡើងលើច្រងាង រថយន្តមិនទាន់អស់ល្បឿន រេចង្កូតទៅបុកជញ្ជាំងផ្ទះរងការខូចខាត រថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះចរាចរណ៍នេះ កើតឡើង នៅវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយ ផ្លូវ ២៧១ សឡា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ម្នាក់ រួមដំណើរប្រុសស្រី ២នាក់ទៀត បើករថយន្តកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-7492 ទិសដៅពីលិចទៅកើត ក្នុងល្បឿងលឿន ដូចហោះ ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ផ្លូវកោងផងនោះ បត់មិនទាន់ ក៏ជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-4869 កំពុងចតចោលដាក់អីវ៉ាន់ ចំពីមុខបញ្ឆិត ខាងស្ដាំ ហើយរេចង្កូតទៅបុករុឺម៉ក បើកដោយបុរសម្នាក់ពីក្រោយពេញទំហឹង បុើង១៥ម៉ែត្រ បណ្ដាលឲ្យក្រឡាប់ផ្ងាជើង ឡើងលើច្រង៉ាង ម្ចាស់រុឺម៉ករងរបួស ត្រូវរថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតទៅបុកជញ្ជាំងផ្ទះរងការខូចខាត ចំណែក រថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច ភ្លាមៗនោះម្ចាស់រុឺម៉ក ត្រូវសាច់ ញាតិ ដឹកតាមម៉ូតូយកទៅសង្គ្រោះភា្លមៗ។
ក្រោយកើតហេតុសមត្ថកិច្ច បានមកដល់ កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្ត បង្កនិង រុឺម៉កទៅអធិការដ្ឋាន ខណ្ឌមានជ័យ រងចាំដោះស្រាយតាមផ្លូវច្បាប់​។ សហការី
ស្រវឹងស្រាបើករថយន្តទៅបុករះកុងតឺន័រ រួចទៅបុករុឺម៉កម៉ូតូក្រឡាប់ផ្ងាជើង ខ្ទាតទៅត្រូវជញ្ជាំងផ្ទះទៅមុខលែងរួច ស្រវឹងស្រាបើករថយន្តទៅបុករះកុងតឺន័រ រួចទៅបុករុឺម៉កម៉ូតូក្រឡាប់ផ្ងាជើង ខ្ទាតទៅត្រូវជញ្ជាំងផ្ទះទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:25:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.