មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបាន រថយន្តមួយគ្រឿងទៀត បុកពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាងខូចខាត យ៉ាងដំណំ សំណាងល្អមិនមានអ្នក រងរបួស។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ ជាប់នឹងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តគ្រឿង មួយគ្រឿង ម៉ាក ព្រូស ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2Q-0529 តាមផ្លូវលេខ ១៨០០ ទិសដៅពីកើតទៅលិច លុះមកដល់ ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវ ៥៨៩ មិនទាន់ផុតផង ត្រូវបានរថយន្តមួយគ្រឿង ម៉ាកទ្បិចសុីស RX-350 ពណ៌ត្រីអីុ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 01-2-0056 ជារថយន្តបំរើការនៅអគ្គនាយកដ្ឋាន សំភារៈបច្ចេកទេស បើកបរដោយបុរសម្នាក់ ទើបតែចេញពីញាំុបាយផ្ទះមិត្តភក្តិ តាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីជើងទៅ ត្បូង ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក រថយន្តព្រូសពេញទំហឹង បណ្តាលឲ្យ រថយន្ត ព្រូស ដាច់ការទ្បេកង់ខាងមុខខាងស្តាំ ទៅលែងរួច ចំណែករថយន្តទ្បិចសុីស ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះ ម្ចាស់រថយន្តព្រូសមិនបាននៅដោះស្រាយគ្នានោទេ បានទ្បើងជិះរថយន្តមិត្តភក្តិទៅបាត់ ស្រមោល សំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត ទាំងពីគ្រឿង ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះ ស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូចខាតទាំងសងខាង បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូចខាតទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:48:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.