មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តលឿនពេកជ្រុលទៅបុកក្បាលនាគចែកផ្លូវបុើង ៥ម៉ែត្រ ទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរប្រុសស្រី បីនាក់ ស្រវឹងស្រាជោក បើករថយន្តលឿន ពេក ជ្រុលទៅបុកក្បាលនាគចែកផ្លូវ បើុង ៥ម៉ែត្រ រថយន្តដាច់កង់មុខខាងឆ្វេង ទៅមុខមិនរួច។
ហេតុការណ៍នេះកើតនោវេលាម៉ោង ១ នឹង ៥០ នាទីរំលងអាធ្រាត្រ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ នៅចំណុចមុខមន្ទីរពេទ្យវិសាលសុខ ក្នុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យ ដឹងថា មុនពេលកើតហេតុ គេឃើញបុរស ម្នាក់ រួមដំណើរប្រុសពីរស្រីមួយ បើករថយន្ត PORSGHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-2299 ក្នុងល្បឿនលឿនដូចហោះ ខណៈ មកដល់ចំណុចកើតហេតុខាងលើ ខ្វះការ ប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកក្បាលនាគ ចែកផ្លូវពេញទំហឹង បណ្ដាលឲ្យក្បាលនាគ បើុង ៥ម៉ែត្រ រថយន្តដាក់កង់ខាងមុខ ខាងឆ្វេងទៅមុខមិនរួចទៀតបាន តែសំណាងល្អ មិនមានអ្នករងរបួស។
ក្រោយហេតុការណ៍ ប្រុសស្រីបួននាក់ បានបើកទ្វាររថយន្តគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះវាស់វែងយក រថយន្តបង្កទៅការិយាល័យចរាចរណ៍ ផ្លូវគោក ស្នងការរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ស៊ីន កុសល
ស្រវឹងស្រាបើករថយន្តលឿនពេកជ្រុលទៅបុកក្បាលនាគចែកផ្លូវបុើង ៥ម៉ែត្រ ទៅមុខលែងរួច ស្រវឹងស្រាបើករថយន្តលឿនពេកជ្រុលទៅបុកក្បាលនាគចែកផ្លូវបុើង ៥ម៉ែត្រ ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.