មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

មន្រ្តីធនធានទឹកម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ ៣គ្រាប់ ស្លាប់ក្នុងរថយន្ត

ភ្នំពេញ៖  មន្ត្រីក្រសួងធនធានទឹកម្នាក់ ត្រូវខ្មាន់កាំភ្លើង បាញ់ ៣គ្រាប់ បណ្តាលឲ្យ ស្លាប់ នៅក្នុងរថយន្ត ខណៈជនរងគ្រោះ បើករថយន្តតាមផ្លូវបេតុង ជិតដល់ផ្ទះទៅ ហើយ ចំណុចច្រកចូលវត្តអង្គតាមិញ ក្នុងខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ២១ នឹង ៣០នាទីយប់ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ជនរងគ្រោះមានឈ្មោះ សឿង ផានិត អាយុ ២៨ ឆ្នាំ រស់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយជា អនុប្រធានការិយាល័យនីតិកម្ម អាជ្ញាធរ បឹងទន្លេសាប នៃក្រសួងធនធានទឹក។
ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន ៣គ្រាប់ ពេលកំពុងបើករថយន្តម៉ាក Camry ស៊េរីខ្ពស់មួយគ្រឿង ពាក់ស្លាក លេខ ភ្នំពេញ 2P-9758 បណ្តាលឲ្យស្លាប់ក្នុងរថយន្ត តែម្តង ដោយមិនទាន់ដឹងមូលហេតុនោះទេ ខណៈពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវនៅឡើយ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បន្ទាប់ពីកើតហេតុភ្លាមលោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងនគរបាល សហការ ជាមួយកម្លាំងអាវុធហត្ថ ចុះទៅកាន់កន្លែង កើតហេតុភ្លាមៗ ដើម្បីសួរនាំ និងធ្វើការ ស្រាវជ្រាវ តាមចាប់ជនដៃដល់បន្តទៀត។
ក្រោយពិនិត្យរួច សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកចេញពីក្នុងរថយន្ត  ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស៊ីន កុសល

មន្រ្តីធនធានទឹកម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ ៣គ្រាប់ ស្លាប់ក្នុងរថយន្ត មន្រ្តីធនធានទឹកម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ ៣គ្រាប់ ស្លាប់ក្នុងរថយន្ត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.