ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករុឺម៉កម៉ូតូលឿនដូចហោះ ចាប់ហ្វ្រាំង មិនទាន់ ជ្រុលចង្កូតទៅបុកគូទរថយន្ត ពីក្រោយ ដែលឈប់នៅស្តុប បណ្តាលឲ្យ បោកផ្ទប់នឹងគូទរថយន្ត បណ្តាលឲ្យរងរបួស ធ្ងន់។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចស្តុបពេទ្យចិន ក្នុង សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យកយដឹងថា មុនកើតហេតុ គេឃើញ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករឺុម៉ក ម៉ូតូកង់បួនមួយគ្រឿង ពាក់ស្លាកលេខ កំពត 1C-1714 តាមបណ្តោយផ្លូវមុនីវង្ស ទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកគូទរថយន្ត ម៉ាក TOYOYA TACOMA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2L-7241 បើកបរ ដោយបុរសម្នាក់ស្របទិសដៅគ្នា បានឈប់ នៅស្តុប ដោយសារភ្លើងស្តុបចរាចរណ៍ ពណ៌ក្រហមរងចាំភ្លើងខៀវ ទើបបន្តដំណើរ ទៅមុខទៀត ក៏ត្រូវបានរឺុម៉កម៉ូតូកង់បួន បុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ បោកផ្ទប់នឹងគូទរថយន្ត រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករឺុម៉កម៉ូតូ រងការខូចខាតផ្នែក ខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បាមចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករឺុម៉កម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា រងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
ស្រវឹងស្រាបើករុឺម៉កម៉ូតូបុកគូទរថយន្តរងរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:29:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:29:00 PM
Rating:
No comments: