បើកម៉ូតូមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តពេញទំហឹងរងរបួសស្រាល - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តពេញទំហឹងរងរបួសស្រាល

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូលឿនពេក មិនគោរពភ្លើងចរាចរណ៍ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុករថយន្តកំពុងឆ្លងស្តុប ចំពាក់កណ្តាលបណ្តាលឲ្យរងរបួសស្រាល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ២ នឹង ៤០នាទីទៀបភ្លឺ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចស្តុបប៉ិស្តិ៍ ទឹកល្អក់ ៣ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន ម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកតាម បណ្តោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិច បើកនៅក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ មិនគោរពភ្លើងចរាចរណ៍ ក៏ជ្រុលចង្កូតទៅ បុករថយន្តមួយគ្រឿង ម៉ាករ៉េនរូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-5080 បើករបដោយបុរសប្តីប្រពន្ធពីរនាក់ តាមផ្លូវលេខ ២៥៣ ទិដៅពីជើងទៅត្បូង កំពុងឆ្លងស្តុបជិតផុតទៅហើយ ធ្វើឲ្យម្ចាស់ ម៉ូតូ រងរបួសស្រាល ចំណែករថយន្តខូចខាត ទ្វារខាងឆ្វេង និងផ្ទុះពោងខាងឆ្វេង ទាំងពីរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ បានទំនាក់ទំនងទៅ សមត្ថកិច្ច ជំនាញចុះមកវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕ ផ្កាយព្រឹក
បើកម៉ូតូមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តពេញទំហឹងរងរបួសស្រាល បើកម៉ូតូមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តពេញទំហឹងរងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:14:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.