ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូលឿនហួសកំណត់ មកដល់ផ្លូវកោង បត់មិនទាន់ជ្រុលទៅបុកបង្កាន់ដៃស្ពាន រងរបួសសន្លប់ធំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ នឹង ៥០នាទីយប់ ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ នៅចំណុចក្រោមស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោក បើកម៉ូតូម៉ាក SZ ពណ៌ខៀវ ពាក់ស្លាកលេខ 1FF-3437 ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ ផ្លូវកោងផងនោះ បត់មិនទាន់ ជ្រុលទៅបុកបង្កាន់ដៃស្ពាន ពេញទំហឹងបោកផ្ទប់ខឿនស្ពានរងរបួស សន្លប់ស្ដូកស្ដឹងមួយសន្ទុះធំ ត្រូវបានអ្នកស្រុក ជួយធ្វើចលនាទើបដឹងខ្លួនវិញ។
ក្រោយកើយហេតុ សមត្ថកិច្ចបានចុះមកដល់ បានទាក់ទងហៅសាច់ញាតិឲ្យមកដឹកយកទៅផ្ទះ៕ សហការី
ស្រវឹងស្រាបើកម៉ូតូលឿនដូចហោះជ្រុលទៅបុកខឿនស្ពានដួលសន្លប់ស្តូកស្តឹងម្នាក់ឯង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:06:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:06:00 PM
Rating:
No comments: