មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូរវល់និយាយទូរស័ព្ទរេចង្កូតទៅបុកគូទរថយន្តតាក់ស៊ីម៉ែត្រ ចតនៅលើចិញ្ចើមផ្លូវដួលរងរបួសធ្ងន់

ភ្នំពរញ៖ យុវជនម្នាក់បើកម៉ូតូផងនិយាយ ទូរស័ព្ទផង មិនមើលឆ្វេងស្តាំ បានរេចង្កូតទៅ បុកគូទរថយន្តតាក់សុីម៉ែត្រចតនៅលើចិញ្ចើមផ្លូវ ស្របទិសដៅគ្នាពេញទំហឹង ដួលរងរបួសធ្ងន់។
ហេតុការណ៍នេះកើតទ្បើងកាលវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅមុខក្រសួងទូរគមនាគមន៍ រាជធានីភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីលន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន ម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-2018 តាមបណ្តោយមហាវិថីព្រះមុនីវង្ស ទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុខាងលើ បានរេចង្កូតទៅបុកគូទ រថយន្តកូរ៉ូទ្បាតាក់សុីម៉ែត្រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-0311 ដែលម្ចាស់ចតចោលនៅលើចិញ្ចើមផ្លូវ ស្របទិសដៅពេញទំហឹងបណ្តាលឲ្យជនរងគ្រោះបោកផ្ទប់នឹងថ្នល់ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សហការី
បើកម៉ូតូរវល់និយាយទូរស័ព្ទរេចង្កូតទៅបុកគូទរថយន្តតាក់ស៊ីម៉ែត្រ ចតនៅលើចិញ្ចើមផ្លូវដួលរងរបួសធ្ងន់ បើកម៉ូតូរវល់និយាយទូរស័ព្ទរេចង្កូតទៅបុកគូទរថយន្តតាក់ស៊ីម៉ែត្រ ចតនៅលើចិញ្ចើមផ្លូវដួលរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.