មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនម្នាក់ ត្រូវជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមបីនាក់ រងរបួសត្រូវមួយដាវចំដៃរងរបួសធ្ងន់ បន្ទាប់ពីក្រុមចោរប្លន់១ក្រុម មកកាប់ប្លន់ យកម៉ូតូនិចបានសំរេច គេចខ្លួនដោយ សុវត្តិភាព។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ នឹង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅ តាមបណ្ដោយផ្លូវជួរមាត់ទន្លេ ចំណុចស្ពាន កោះពេជ្រចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលរងរបួសធ្ងន់ នោះ មានឈ្មោះ រ៉ាក់ ភេទ ប្រុស អាយុ ២០ ឆ្នាំជាង ស្នាក់នៅបឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពពីមិត្តភក្តិដែលរួមដំណើរ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នាបួននាក់ ជិះម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1J-0302 ដើរលេង ម្ដុំជិតណាកាវើល ខណៈមកដល់ចំណុច កើតហេតុខាងលើ បានចុះឈឺបត់ជើងតូច ហើយកចាក់សោរ.កម៉ូតូត្រឹមត្រឹមត្រូវ រួចកដើរទៅនោម ពេលនោះមានចោរ ប្លន់១ក្រុមមានគ្នាប្រាំបីទៅដប់នាក់ ដើរសំដៅមករកខ្លួនប្រដាប់ដោយដាវសាម៉ូរ៉ៃ មកកាប់ប្លន់យកម៉ូតូ ឃើញដូចនោះ រូបគាត់ភ័យពេកបានហែលឆ្លងដៃទន្លេទៅ កើត សល់គ្នាបីនាក់ទៀត រត់ចែកជើងគ្នា សល់ម្ចាស់ម៉ូតូដែលកាន់សោរនៅនិងដៃ ត្រូវក្រុមចោរកាប់ប្រហារងរបួសដៃធ្ងន់ធ្ងូរ ហើយក្រុមចោរទាំងនោះ បានលើកម៉ូតូជិះ គេចខ្លួនបាត់ស្រមោល។
ក្រោយហេតុការណ៍ ជនរងគ្រោះដែលម្ចាស់ ម៉ូតូត្រូវបានជិះម៉ូតូឌុបទៅសង្គ្រោះភ្លាមៗ
ដោយឡែកមិត្តដែលរត់មករកសមត្ថកិច្ច ប៉ុស្តិ៍ទន្លេបាសាក់ ដាស់មិនងើបសោះ ធ្វើឲ្យជនរងគ្រោះអស់សង្ឃឹម ដើរមកជិត កន្លែងកើតហេតុ ត្រូវបានក្រុម អ្នកសារព័ត៌មាន ជាច្រើននាក់ សួរនាំនិងផ្តិត យករូបភាពគ្រប់គ្នាចំណែកសមត្ថកិច្ចគ្មានអើពើសោះ៕ ស៊ីន កុសល
យុវជនម្នាក់ ត្រូវជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូទៅបាត់ យុវជនម្នាក់ ត្រូវជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:20:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.